Search

[ព័ត៌មាន] Apple ដាក់លក់ សម្បកក្រោយមានភ្ជាប់ថ្មបន្ថែម សំរាប់ iPhone 6/6s ក្នុងតំលៃ $99

Apple Smart Battery Case
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញលក់ Smart Battery Case ដែលជា សម្បកក្រោយមានភ្ជាប់ថ្មបន្ថែម សំរាប់ iPhone 6 និង 6s ហើយ។ សម្បកនេះ មានភ្ជាប់ថ្ម ដែលអាច បន្ថែមជីវិត ដល់ iPhone 6 ចំនួនជាង 10 ម៉ោងទៀត។ នៅពេលប្រើ សម្បកនេះ លោកអ្នក អាចមើលថាមពលថ្ម ដែលនៅសល់ នៅលើ ផ្ទាំងចាក់សោរអេក្រង់បាន។

Apple ដាក់លក់សម្បកថ្មនេះ ក្នុងតំលៃ $99… ជាតំលៃមួយថ្លៃជាង ហើយបើធៀបនឹង សម្បកថ្មស្តង់ដារ ផ្សេងទៀត ដូចជា Mophie Juice Pack Reserve ដែលលក់ត្រឹម $59.99 ប៉ុណ្ណោះ ហើយផ្តល់ជូន ថាមពលថ្មបន្ថែម 10 ម៉ោងដូចគ្នា។ លោកអ្នក អាចទិញសម្បកថ្ម Apple នេះ បានពី ហាងទំនិញអនឡាញ Apple: http://www.apple.com/shop/product/MGQM2LL/A/iphone-6s-smart-battery-case-white
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook