Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.2 ជាផ្លូវការហើយ

ios 9.2
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.2 ជាផ្លូវការហើយ ដោយមកជាមួយ ការអាប់ដេត មួយចំនួន រួមមាន ការកែកុន កម្មវិធី Apple Music ធ្វើអោយវា ប្រសើរឡើង ក្នុងការបង្កើត តារាងចំរៀង, រក្សាទុកចំរៀងទុកចាក់ពេលគ្មានអីុនធើណែត និងធ្វើអោយងាយស្រួល ក្នុងការស្វែងរកបទ ពីដើមៗ។ ក្រៅពីនេះ មានការអាប់ដេតតិចតួច ទាក់ទងនឹង កម្មវិធី News, មុខងារ ភ្ជាប់ឯកសារទំហំធំ នៅក្នុង កម្មវិធី Mail និងការអាប់ដេត តូចតាចមួយចំនួនទៀត។ កំណែទំរង់នេះ មិនមាន ការអាប់ដេត មុខងារអ្វីធំដុំ គួរអោយកត់សម្គាល់នោះទេ គឺគ្រាន់តែជា ការកែកុនបញ្ហា របស់កម្មវិធីដែលមានស្រាប់ប៉ុណ្ណោះ។

Apple iOS 9.2 FirmwareApple iOS 9.2 Firmware

លោកអ្នក អាចអាប់ដេតទៅកាន់ កំណែទំរង់ថ្មីនេះបាន តាម 2 របៀបគឺ តាម OTA ដោយផ្ទាល់ក្នុងទូរស័ព្ទ ដោយចូលទៅ Settings-> General-> Software Update-> Download and Install ឬតាមរយៈ iTunes ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួច Restore តាម iTunes៕

លីងដោនឡូដ ឯកសារដំឡើង (Firmware) iOS 9.2:




Loading...

ចូលរួមមតិតាមរយៈ Facebook