Search

[ព័ត៌មាន] Japan Display កំពុងចរចារផ្គត់ផ្គង់អេក្រង់ OLED អោយ Apple សំរាប់ឆ្នាំ 2018

iphone_6sដៃគូរផ្គត់ផ្គង់ អេក្រង់ LCD អោយ Apple ឈ្មោះ ក្រុមហ៊ុន Japan Display កំពុងរៀបចំខ្លួន សំរាប់ ការផលិត អេក្រង់ OLED ទ្រង់ទ្រាយធំ សំរាប់ iPhone ជំនាន់ក្រោយ នាឆ្នាំ 2018 ខាងមុខនេះ… េនះបើតាម វិុបសាយ Nikkan Kogyo Shimbun របស់ជប៉ុន។ ប្រភព បានបន្តទៀតថា ថ្នាក់ដឹកនាំ Japan Display កំពុងចរចារជាមួយ Apple ដើម្បីទទួលបាន សិទ្ធិផ្គត់ផ្គង់ បន្ទៈអេក្រង់ OLED សំរាប់ iPhone ជំនាន់ក្រោយៗ ខណៈដែលគេ លេចលឺថា Samsung និង LG Display ក៏ចាប់អារម្មណ៍ ធុរកិច្ចនេះដែរ។

គួររំលឹកថា Japan Display គឺជា ក្រុមហ៊ុនរួមគ្នាមួយ បង្កើតឡើងក្នុងឆ្នាំ 2012 ដោយ ក្រុមហ៊ុន Hitachi, Sony និង Toshiba ហើយគឺជា អ្នកផ្គត់ផ្គង់ អេក្រង់ LCD អោយ Apple ម្នាក់ដែរ បន្ទាប់ពី ក្រុមហ៊ុន Sharp របស់ជប៉ុន។ មកដល់ពេលនេះ ក្រុមហ៊ុន Apple នៅតែ ប្រើអេក្រង់ LCD នៅឡើយទេ សំរាប់ iPhone និង iPad ប៉ុន្តែ ទំនងជាផ្លាស់ទៅប្រើ អេក្រង់ OLED វិញ នាឆ្នាំ 2018 ខាងមុខនេះ៕
ប្រភព: Nikkan.co.jp




Loading...

ចូលរួមមតិតាមរយៈ Facebook