Search

[ព័ត៌មាន] Apple នឹងចាប់ផ្តើម ចង្វាក់ផលិតកម្ម Apple TV ថ្មី នៅត្រីមាសទី 1 ដើមឆ្នាំ 2016 នេះ

apple tvម៉ាសីុន Apple TV ថ្មី មិនទាន់ចេញបាន ក្តៅស្រួលបួលផង ឥឡូវស្រាប់តែលេចលឺដំណឹងថា ក្រុមហ៊ុន Apple កំពុងចាប់ផ្តើមបង្កើត ជំនាន់ក្រោយរបស់ម៉ាសីុនថ្មីនេះ ហើយ ចង្វាក់ផលិតកម្មសាកល្បង នឹងចាប់ផ្តើម ក្នុងខែនេះហើយ។ ចំណែក ការផលិតក្នុងទ្រង់ទ្រាយធំ នឹងចាប់ផ្តើម នាត្រីមាសទី 1 ដើមឆ្នាំ 2016 ក្រោយនេះ។ ម៉ាសីុន Apple TV ជំនាន់ទី 5 ថ្មីនេះ នឹងមានបំពាក់ដោយ ប្រព័ន្ធកាត់បន្ថយកំដៅ ដែលនេះ បញ្ជាក់ថា Apple នឹងបង្កើន កំលាំងគណនាខ្លាំងជាងមុន ដល់ម៉ាសីុនថ្មីនេះ។

ចំណែកចង្វាក់ផលិតកម្ម នឹងផលិតឡើងដោយ ក្រុមហ៊ុន Quanta Computer នៅអាមេរិក ជាជាង ដៃគូរ Foxconn របស់ចិន នាពេលបច្ចុប្បន្ន។ ប្រភព បានបន្តថា បច្ចុប្បន្ន ទីផ្សារការកំសាន្តនៅក្នុងគេហដ្ឋាន មានការប្រកួតប្រជែងខ្លាំង ដោយមានអ្នកចូលរួមច្រើន ដូចជា Apple, Roku, Google និង Amazone ហើយអ្នកដែលនាំមុខគេ បច្ចុប្បន្ន គឺក្រុមហ៊ុន Google៕
ប្រភព: Digitimes




Loading...

ចូលរួមមតិតាមរយៈ Facebook