Search

[ព័ត៌មាន] ទៀតហើយ! កើតមានឧប្បទ្ទវហេតុ ឆេះ iPhone 6 Plus នៅក្នុង ហោប៉ៅ បុរសម្នាក់

iphone-catch-fireនេះមិនមែន ជាលើកទីមួយនោះទេ ដែលអ្នក បានលឺពី ព័ត៌មាន ដែល iPhone ឬ iPad នៅសុខៗ ស្រាប់តែឆេះ ដោយមិនមានមូលហេតុ។ ឧប្បទ្ទវហេតុថ្មីមួយ បានកើតឡើង ទៅលើ បុរសម្នាក់ នៅពេលដែលគាត់ ចាកចេញពីផ្សារទំនើប Home Depot នៅក្នុងរដ្ឋ Atlanta សហរដ្ឋអាមេរិក។ iPhone 6 Plus ដែលគាត់ បានដាក់ក្នុង ហោប៉ៅខោរបស់គាត់ ភ្លាមៗ ស្រាប់តែឡើងកំដៅខ្លាំង ហើយឆេះតែម្តង។

ជនរងគ្រោះឈ្មោះ Rocky បាននិយាយថា គាត់ មានអារម្មណ៍ថា មានកំដៅ នៅក្នុង ហោប៉ៅខោរបស់គាត់ បន្ទាប់មក ក៏ឃើញ មានផ្សែង ហ៊ុយចេញមក។ គាត់ បានស្រាតខោខៅប៊យគាត់ចេញ ទើបរកឃើញថា ភ្លើងបានកើតចេញពី iPhone របស់គាត់។ ជាសំណាងល្អ គាត់ មិនមានគ្រោះថ្នាក់ ឬរបួសអ្វីទេ។

iphone-catch-fireiphone-catch-fire

គាត់ បានប្រាប់ថា iPhone 6 Plus របស់គាត់ ជាគ្រឿងមួយទឹក ដែលគាត់ បានទិញពីប្រភព សុំមិនប្រាប់ឈ្មោះ។ ទោះជាយ៉ាងណា Apple បានសំរេច ប្តូរ គ្រឿងថ្មីអោយគាត់ ប៉ុន្តែ កំពុងអង្កេត រកមូលហេតុនៃការឆេះ។

ម្តងម្កាល នៅពេលអ្នក ប្រើប្រាស់ iPhone វានឹងឡើងក្តៅ។ នេះអាចមកពីអ្នក ប្រើវាយូរ ឬដំណើរការកម្មវិធី ដែលទាមទារក្រាហ្វិកធំ ឬក៏អាចមកពី កម្មវិធីកែកុនប្រព័ន្ធ ដែលដោនឡូដមកពី Cydia ដំណើរការមិនប្រក្រតី ហើយទាញប្រើ អង្គគណនាខ្លាំង។ ក្នុងករណី អ្នកកំពុងប្រើ iPhone ហើយ ចាប់អារម្មណ៍ថា វា ឡើងកំដៅខ្លាំង គប្បី បិទអីុនធើណែត 3G/WiFi ឬយកល្អ បិទបើកម៉ាសីុនឡើងវិញ ដើម្បីបិទចោលកម្មវិធីដែលដំណើរការមិនប្រក្រតី និងទុកអោយម៉ាសីុន ត្រជាក់មួយរយៈ៕
ប្រភព: WSB




Loading...

ចូលរួមមតិតាមរយៈ Facebook