Search

[ព័ត៌មាន] មានគេកែ Apple TV អោយអាច ស្ត្រីមលេងហ្គេមចេញពី កុំព្យូទ័របាន

GTA-5
អ្នកអភិវឌ្ឍកម្មវិធីម្នាក់ឈ្មោះ Kevin Smith បានសំរេចក្នុងការ ស្ត្រីមហ្គេមពី ម៉ាសីុនកុំព្យូទ័ររបស់គាត់ ដែលប្រើសេវា Steam មកដាក់លេងនៅលើ ម៉ាសីុន Apple TV របស់គាត់។ ដើម្បីធ្វើដូចនេះបាន គាត់បាន កែកូដគំរោង Moonlight ហើយត្រូវការ កុំព្យូទ័រដែលមានភ្ជាប់សេវាលេងហ្គេម Steam និងមានកាតក្រាហ្វិក ម៉ាក Nvidia។


ការកែកុនរបស់គាត់ ឃើញថា វាដំណើរការយ៉ាងល្អ នៅលើ Apple TV ហើយគាត់ ថែមទាំងអាចលេងហ្គេម GTA V បានយ៉ាងរលូន មិនមានទាក់អ្វីទេ នៅលើ Apple TV របស់គាត់។ គាត់ បានបង្ហោះ កូដដែលគាត់បានកែ នៅលើ ទំព័រ GitHub របស់គាត់ ដើម្បីអោយ អ្នកអភិវឌ្ឍដទៃទៀត អាចប្រើវា ដំឡើងនៅលើ Apple TV របស់ពួកគេ៕
ប្រភព: Youtube




Loading...

ចូលរួមមតិតាមរយៈ Facebook