Search

[ព័ត៌មាន] iPhone 6c អេក្រង់ 4 អីុង នឹងចេញមុខក្នុងខែ កុម្ភៈ ឆ្នាំក្រោយនេះ ជាមួយ សម្បកលោហធាតុច្រើនពណ៌

Apple iPhone 6c
iPhone 6c អេក្រង់ 4 អីុង នឹងមកដល់ទីផ្សារលឿនជាងការរំពឹងទុក ហើយទំនងជាខែ កុម្ភៈ ឆ្នាំ 2016 ក្រោយនេះ ជាមួយនឹង សម្បកលោហធាតុ ដែលមានច្រើនពណ៌… នេះបើតាម ប្រភពពី វិុបសាយ techweb.com.cn របស់ចិន ដែលបាន ដកស្រង់សំដី ផ្ទៃក្នុងរបស់ខ្លួន ដែលធ្វើការនៅរោងចក្រ Foxconn ដែលជា រោងចក្រផ្គុំគ្រឿងបន្លាស់ និងវេចខ្ចប់ iPhone អោយ Apple។

គួររំលឹកថា Apple ធ្លាប់ដាក់បញ្ចេញ iPhone 5c សម្បកច្រើនពណ៌ ប៉ុន្តែ មិនបានជោគជ័យនោះទេ ដោយសម្បករបស់វា ធ្វើឡើងពីជ័រផ្លាស្ទីក។ ដោយឡែក សំរាប់ iPhone 6c វិញ Apple នឹងសាកល្បងម្តងទៀត ប៉ុន្តែ ម្តងនេះ នឹងប្រើ សម្បកលោហៈធាតុ ដូច iPhone 6/6s ដែរ។ ចំណែក តំលៃ របស់វាវិញ ត្រូវបាន គេជឿថា ទំនងជា នៅចន្លោះ $400 ទៅ $500៕
ប្រភព: Techweb.com.cn




Loading...

ចូលរួមមតិតាមរយៈ Facebook