Search

[ព័ត៌មាន] Apple កំពុងតេស្ត កម្មវិធី ជំនួយអតិថិជន សំរាប់ iPhone និង iPad

Apple-Support-App
រូបភាពក្នុងកម្មវិធីមួយចំនួន ត្រូវបាន លេចចេញ នៅលើអីុនធើណែត ដែលគេជឿថា គឺជា កម្មវិធីជំនួយអតិថិជន របស់ Apple ដែលនឹងជួយអោយ អ្នកប្រើប្រាស់ កំណត់រក ដើមហេតុបញ្ហា និងទទួលបាន ជំនួយ នៅពេល ឧបករណ៍ Apple របស់ពួកគេ មានបញ្ហា… នេះបើតាម ប្រភពពី វិុបសាយ uSwitch.com។

ក្រៅពីនេះ កម្មវិធីនេះ ក៏មានជំរើស អោយអ្នកប្រើប្រាស់ អាចជជែករកជំនួយ ពីសំណាក់ ភ្ញាក់ងារ Apple ឬក៏អាច ធ្វើការ ទូរស័ព្ទ ជាមួយពួកគេ ក៏បាន។ ប្រភព បានអោយដឹងថា កម្មវិធីនេះ នឹងផ្តល់ជំនួយសំរាប់ រាល់ឧបករណ៍ ដែលអ្នក បានចុះឈ្មោះជាប់ជាមួយ Apple ID របស់អ្នក។

សំរាប់ ថ្ងៃដាក់បញ្ចេញ គេមិនទាន់អោយប្រាកដ ថាថ្ងៃណានោះទេ ប៉ុន្តែ ទំនងជា រយៈពេលខ្លីខាងមុខនេះ៕
ប្រភព: uSwitch.com




Loading...

ចូលរួមមតិតាមរយៈ Facebook