Search

[ព័ត៌មាន] Apple ថានឹង សើុបអង្កេត បញ្ហា អេក្រង់ iPad Pro គាំងខ្មៅ ក្រោយពេលសាក

Apple iPad Pro Freeze after Chargingក្រុមហ៊ុន Apple ថ្ងៃនេះ បានប្រាប់អោយដឹងថា ខ្លួន បានដឹងអំពី បញ្ហា iPad Pro អេក្រង់គាំងខ្មៅ ក្រោយពេលសាកហើយ ហើយថា ខ្លួន នឹងសើុបអង្កេត បញ្ហានេះ។ ជាបណ្តោះអាសន្ន Apple បានស្នើអោយអ្នក ប្រើប្រាស់ បិទបើកដោយបង្ខំ iPad Pro របស់ពួកគេ នៅពេលគាំង ដោយ ចុចប៊ូតុង Home និង Power អោយជាប់ ប្រមាណជាង 10 វិនាទី រួចព្រលែងវិញ នៅពេលឃើញ ឡូហ្គូ Apple។

គួររំលឹកថា អ្នកប្រើប្រាស់ iPad Pro មួយចំនួន ពិសេស ម៉ូដែល 32GB និង 128GB (WiFi+LTE) ដែលដំណើរការលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.1 បានជួបបញ្ហា អេក្រង់គាំង មិនមានប្រតិកម្មតប នឹងការប៉ះ ឬបិទបើកធម្មតា ក្រោយពេលវាទុកចោល ដោតសាកថ្ម។ គេ មិនទាន់ដឹងច្បាស់ទេថា តើនេះ ជាបញ្ហា ផ្នែកទន់ ឬផ្នែករឹង៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook