Search

វិធី Jailbreak ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.0 ដល់ 9.0.2 ដោយប្រើ កម្មវិធី Pangu

Jailbreak iOS 9 with Pangu
ក្រុមការងារ Pangu បានដាក់បញ្ចេញ កម្មវិធី​ Jailbreak របស់ខ្លួន ដើម្បីប្រើ ហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.0, 9.0.1 និង 9.0.2។ សំរាប់ អ្នកដែលចង់ហែកគុក គប្បីប្រាកដថា ឧបករណ៍របស់ខ្លួន បានដំឡើង ទៅកាន់ ប្រព័ន្ធ iOS 9 តាមរយៈ iTunes (ហៅថា Clean Install/Restore) ហើយមិនធ្លាប់ ធ្វើការអាប់ដេត តាមរយៈ OTA នៅក្នុង Settings នោះទេ ព្រោះ កម្មវិធីហែកគុកនេះ មានបញ្ហាច្រើន ជាមួយ ឧបករណ៍ដែលបានអាប់ដេត ទៅកំណែទំរង់ថ្មីតាមរយៈ OTA នេះ។ ដើម្បីហែកគុក សូមអនុវត្ត តាមវិធីខាងក្រោម:

តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 9.0 ដល់ 9.0.2
– កម្មវិធី Pangu ដោនឡូដបានពី: http://en.pangu.io
– កុំព្យូទ័ររបស់លោកអ្នក ត្រូវមាន អីុនធើណែត
– សូមប្រាកដថា កម្មវិធី iTunes ស្គាល់ ឧបករណ៍របស់លោកអ្នក តែបើវា មិនស្គាល់ សូមអាប់ដេត កម្មវិធី iTunes ដោយដោនឡូដវាពី http://www.apple.com/itunes

មុននឹង Jailbreak ត្រូវ:
–> ដាក់ទូរស័ព្ទទៅ មុខងារ AirPlane Mode
–> បិទ លេខកូដចាក់សោរអេក្រង់ Passcode & Fingerprint
–> បិទ មុខងារ Find My iPhone

 

ដំណាក់កាលត្រៀមខ្លួន:

1. បិទលេខកូដចាក់សោរអេក្រង់ និងស្កែនក្រយៅដៃ: ជាដំបូង សូមចូលទៅ Settings-> Passcode-> រួចរើសយក Turn Passcode Off-> Turn Off។ ធ្វើដូចនេះ សំរាប់ការបិទ មុខងារ ស្កែនក្រយៅដៃ ដោយរើសយក Fingerprints-> Passcode Unlock-> OFF។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3 វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3

2. បិទ Find My iPhone: ត្រឡប់មក ផ្ទាំង Settings ដើមវិញ តែម្តងនេះ សូមរើសយក iCloud ហើយរំកិលអេក្រង់ចុះក្រោម រួចរើសយក Find My iPhone។ វាយលេខសំងាត់ គណនី iCloud ចូល រួចចុច Turn Off។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3

3. ដាក់ iPhone ក្នុងមុខងារ Airplane Mode: ដោយចូលទៅ Settings-> Airplane Mode -> ON រួច ដោត iPhone អ្នក ចូលទៅកាន់ កុំព្យូទ័រ ហើយបើកកម្មវិធី iTunes។
 

ដំណាក់កាល Jailbreak:

4. សូមចូលទៅ អសយដ្ឋាន: http://en.pangu.io រួចចុច ប៊ូតុង “Download” ដើម្បី ដោនឡូដ កម្មវិធីសំរាប់ Jailbreak។ ក្រោយដោនឡូដចប់ហើយ សូមពន្លាវា រួចហើយ ចុចប៊ូតុង Mouse ខាងស្តាំ (Right-Click) លើអាយខនកម្មវិធី pangu.exe រួចរើសយក Run as administrator។
5. រង់ចាំទំរាំ កម្មវិធី Pangu ស្គាល់ឧបករណ៍ របស់អ្នក ហើយចុចប៊ូតុង Start-> Already Backup ដើម្បីចាប់ផ្តើម ការ Jailbreak។ ធ្វើតាម ណែនាំ នៅលើ ផ្ទាំងកម្មវិធី Pangu រហូតដល់ ភាគរយវា លោតដល់ 100% នោះមានន័យថា ការហែកគុក របស់អ្នក បានសំរេចហើយ៕

សូមមើលវីដេអូខាងក្រោម សំរាប់ ជំហានលំអិត:




Loading...

ចូលរួមមតិតាមរយៈ Facebook