Search

[ព័ត៌មាន] HTC ថា គឺ Apple ឯណោះទេ ដែលលួចចម្លងម៉ូដ ទូរស័ព្ទខ្លួន

HTC One A9
ក្រុមហ៊ុន HTC បានប្រតិកម្មភ្លាមៗ ក្រោយពេល ដាក់បង្ហាញ ស្មាតហ្វូន HTC One A9 របស់ខ្លួន (រូបកណ្តាលខាងលើ) ហើយត្រូវបាន មជ្ឈដ្ឋាន អ្នកប្រើប្រាស់ និងសារព័ត៌មាន និយាយថា វា មានផ្នែកខាងក្រោយ ស្រដៀងពេក ទៅនឹង សម្បកក្រោយ របស់ iPhone 6 របស់ Apple។ ថ្នាក់ដឹកនាំជាន់ខ្ពស់ HTC លោក Jack Tong បានប្រាប់អោយដឹងថា តាមពិត គឺ Apple នោះទេ ដែលលួចចម្លង ម៉ូដទូរស័ព្ទរបស់ខ្លួន ទាំងការរចនា ខ្សែវ៉ាន់អង់តែន និងការរចនាម៉ូដលោហធាតុ បែប UniBody របស់ខ្លួន ដែលចេញដំបូង នៅលើ HTC One កាលពី 3 ឆ្នាំមុន។

HTC One A9
HTC One M7 ចេញមុខដំបូង នាឆ្នាំ 2013

លោក Jack Tong បានបន្តថា A9 មានរាង កាន់តែស្តើង និងទម្ងន់កាន់តែស្រាល ជាងម៉ូដែលមុនៗ ហើយនេះ គឺជា ការវិវឌ្ឍ ហើយយើង មិនបាន ចម្លងម៉ូដ អ្នកណានោះទេ។ គួររំលឹកថា HTC One M7 បានចេញមុខ នាខែ មីនា ឆ្នាំ 2013 ជាមួយនឹង សម្បកអាលុយមីញ៉ូម ព្រមទាំង មានវ៉ាន់អត់តែន កាត់ទទឹង ហើយចំណែក Apple បានរចនាម៉ូដ ស្រដៀងនេះដែរ នៅលើ iPhone 6/6 Plus របស់ខ្លួន ដែលចេញមុខ កាលពីឆ្នាំទៅមិញ។

ក្រុមហ៊ុន Apple មិនទាន់មាន ប្រតិកម្មតប យ៉ាងណា នោះទេ ចំពោះរឿងនេះ៕
ប្រភព: WantChinaTimes.com




Loading...

ចូលរួមមតិតាមរយៈ Facebook