Search

[ព័ត៌មាន] Apple បង្ហាញខ្លួន ឧបាល័រប្លូធូស Beats Pill+ ថ្មី តំលៃ $229

apple beats pill+
ក្រុមហ៊ុន Apple ថ្ងៃនេះ បានប្រកាសពី ឧបាល័រប្លូធូស ស្តេរីអូម៉ូដែលថ្មី ឈ្មោះ Beats Pill+ ដែលអាចប្រើបាន 12 ម៉ោង។ ម៉ូដែលថ្មីនេះ នឹងមានដាក់លក់ អំឡុងដើមខែ វិច្ឆិកា ខាងមុខនេះ ក្នុងតំលៃ $229 នៅក្នុងហាងទំនិញ Apple Store ឬវិុបសាយអនឡាញ Apple ហើយមាន 2 ពណ៌អោយជ្រើសរើស គឺ ខ្មៅ និងស។

ឧបាល័រ Beats Pill+ ថ្មីនេះ អាចភ្ជាប់ទៅ iPhone ឬ iPad បានដល់ទៅ 2 គ្រឿង ហើយលោកអ្នក ថែមទាំង អាច ប្រើ iPhone មួយគ្រឿង ភ្ជាប់ទៅកាន់ ឧបាល័រ Beats Pill+ ពីគ្រាប់ និងកំណត់វា អោយលេងសម្លេងខាងឆ្វេង ឬខាងស្តាំ ផ្សេងគ្នា បានថែមទៀតផង៕
ប្រភព: BusinessWire.com




Loading...

ចូលរួមមតិតាមរយៈ Facebook