Search

[ព័ត៌មាន] Apple នឹងដាក់បញ្ចេញ ម៉ាសីុន iMac Retina 4K អាទិត្យក្រោយនេះ ចំណែក iPad Pro នឹងចេញមុខ ដើមខែ វិច្ឆិកា ក្រោយ

iMac Retina 4K
ក្រុមហ៊ុន Apple មានគំរោងនឹង ដាក់បញ្ចេញ ម៉ាសីុន iMac Retina អេក្រង់ 4K 21.5 អីុង នាអាទិត្យក្រោយនេះ… នេះបើតាមវិុបសាយ 9to5 Mac។ វិុបសាយនេះ បានបន្តថា នឹងមាន ម៉ូដែលកាន់តែច្រើន អោយជ្រើសរើស នៅក្នុង ហាងទំនិញ Apple Store នាថ្ងៃទី 13 ខែនេះ ប៉ុន្តែ ចំនួនដាក់លក់ នឹងមានកំណត់ រហូតទាល់តែដើម ខែវិច្ឆិកា ទើបសម្បូរ។

ម៉ាសីុន iMac Retina អេក្រង់ 4K 21.5 អីុងនេះ នឹងមានទំហំបង្ហាញរូបភាព 4096×2304 ភិចសែល ជាមួយនឹង គុណភាពបង្ហាញរូបភាពច្បាស់ហ្មត់ ព្រមទាំង កំរិតពណ៌កាន់តែច្រើន។ បើតាម កូដរបស់ ប្រព័ន្ធប្រតិបត្តិការណ៍ OS X El Capitan បានបង្ហាញតំរុយថា ម៉ូដែលនេះ នឹងប្រើ ឈីប Broadwell ជាមួយ អង្គក្រាហ្វិក 2 គ្រាប់ គឺ Intel Iris Pro Graphic 6200 សំរាប់ ការងារទូទៅ និង AMD Radeon M380 ឬ M395X សំរាប់ ការងារក្រាហ្វិក និងហ្គេមធំៗ។

រីឯ ថេបប៉្លេត iPad Pro អេក្រង់ 12.9 អីុង វិញ ត្រូវបាន គេជឿថា នឹងចេញលក់ ជាផ្លូវការ នាដើមខែ វិច្ឆិកា ខាងមុខនេះ ជាមួយនឹងតំលៃចាប់ផ្តើម $799 សំរាប់ម៉ូដែលទំហំផ្ទុក 32GB និង $949 សំរាប់ម៉ូដែលទំហំផ្ទុក 128GB៕
ipad-pro-stylus-apple-pencil
ប្រភព: 9to5Mac




Loading...

ចូលរួមមតិតាមរយៈ Facebook