Search

[ព័ត៌មាន] Apple ទិញយក ក្រុមហ៊ុនបញ្ញានិមិត្ត Perceptio មួយទៀតហើយ

Apple purchased Perceptioបើតាមវិុបសាយ Bloomberg បានអោយដឹងថា ក្រុមហ៊ុន Apple ទើបតែទិញយក ក្រុមហ៊ុន Perceptio ដែលជា ក្រុមហ៊ុនផ្តោតទៅលើ បញ្ញានិមិត្ត (Artificial Intelligence) ដែលសំដៅលើ បញ្ញារបស់ម៉ាសីុន។ Perceptio ត្រូវបាន បង្កើតឡើងដោយ ស្ថាបនិក 2 រូប គឺ Nicolas Pinto និង Zak Stone ហើយក្រុមហ៊ុននេះ បានបង្កើតនូវ បច្ចេកវិទ្យាវ័យឆ្លាតម៉្យាង ដែលអាចប្រើសំគាល់រូបភាព (សំគាល់មុខមនុស្សនៅក្នុងរូបភាព) ដើម្បីងាយស្រួល រៀបចំទុកដាក់ រូបភាព ជាក្រុម ដោយប្រើ ទិន្នន័យរបស់អ្នកប្រើប្រាស់ តិចតួចបំផុត ចំណែកការគណនាភាគច្រើន គឺធ្វើឡើង នៅក្នុងឧបករណ៍ របស់អ្នកប្រើប្រាស់ ផ្ទាល់តែម្តង ដោយមិនឆ្លងកាត់ ម៉ាសីុនមេ ឬ សេវា cloud នោះទេ។

Apple អាចប្រើបច្ចេកវិទ្យារបស់ Perceptio ដើម្បីរៀបចំ ទុកដាក់ រូបភាព នៅក្នុង កម្មវិធី Photos ឬអាចនឹងប្រើ ដើម្បីអោយ Siri ងាយស្រួល ក្នុងការស្វែងរករូបភាព។

គួររំលឹកថា កាលពី 2-3 អាទិត្យមុន Apple ទើបតែ ទិញយក ក្រុមហ៊ុន VocalIQ ដែលជា ក្រុមហ៊ុនជំនាញខាងបច្ចេកវិទ្យា ភាសាធម្មជាតិ រវាង មនុស្សនិងម៉ាសីុន ប៉ុន្តែដូចរាល់ដង Apple នឹងមិនលំអិតអំពី ការទិញយក របស់ខ្លួននោះទេ៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook