Search

[ព័ត៌មាន] មានមេរោគបង្កប់ខ្លួនថ្មីឈ្មោះ XcodeGhost ហើយ Apple កំពុងដកចេញ App ដែលឆ្លងមេរោគនេះ

xcodeghostក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍អំពីមេរោគ បង្កប់ខ្លួនថ្មីមួយ ឈ្មោះ XcodeGhost ហើយដែលបាន ឆ្លងទៅកាន់ កម្មវិធីមួយចំនួន នៅលើ ហាងកម្មវិធី App Store របស់ខ្លួន… នេះបើតាម ការឆ្លើយតប អីុម៉ែលមួយ ពីតំណាងក្រុមហ៊ុន Apple ទៅកាន់ សារព័ត៌មាន Reuters។ តំណាង Apple បានបន្តថា Apple កំពុង ដកចេញនូវបណ្តាកម្មវិធី ដែលឆ្លងមេរោគនេះ ហើយបានសហការណ៍ជាមួយ អ្នកអភិវឌ្ឍកម្មវិធីទាំងនោះ ដើម្បីដោះស្រាយបញ្ហា។

មេរោគ XcodeGhost គឺជា មេរោគ ដែលគេ បង្កប់នៅក្នុង កម្មវិធី Xcode ដែលគេប្រើ ដើម្បីបង្កើត កម្មវិធី iOS និង Mac។ មេរោគនេះ មានប្រភពមកពីប្រទេសចិន ហើយ អ្នកលួចទិន្នន័យ បានបង្ហោះកម្មវិធី Xcode ដែលមានមានបង្កប់មេរោគនេះ ជាសាធារណៈ អោយ អ្នកអភិវឌ្ឍកូដ ជនជាតិចិន ដោនឡូដ ពីព្រោះ ការដោនឡូដ ឯកសារ ដោយផ្ទាល់ វាមានភាពងាយស្រួល និងលឿនជាង ការដោនឡូដ កម្មវិធី​ Xcode ពីហាងកម្មវិធី Mac App Store របស់ Apple។ នៅពេល អ្នកអភិវឌ្ឍ compile កម្មវិធី សំរាប់ បង្ហោះទៅកាន់ App Store នោះ កម្មវិធីរបស់ពួកគេ បានបង្កប់មកជាមួយ មេរោគ XcodeGhost នេះតែម្តង។ មេរោគនេះ លួចទិន្នន័យធម្មតា ដូចជា ពេលវេលា, ឈ្មោះកម្មវិធី, កូដសំគាល់កម្មវិធី, ឈ្មោះឧបករណ៍, ប្រភេទឧបករណ៍, កូដ UUID និងប្រភេទប្រព័ន្ធបណ្តាញ។

មានកម្មវិធីជាច្រើន បានឆ្លងមេរោគនេះ ដោយអ្នកអភិវឌ្ឍ មិនដឹងខ្លួន ហើយច្រើនជា កម្មវិធីរបស់ចិន ដោយក្នុងនោះ មានកម្មវិធី WeChat កំណែទំរង់ 6.2.5 ផងដែរ។ Apple បានទាក់ទងនឹង WeChat អោយ compile កម្មវិធីរបស់ពួកគេ សារឡើងវិញ ជាមួយ កម្មវិធី Xcode ដែលដោនឡូដផ្លូវការពី App Store ហើយ កំណែទំរង់ថ្មី 6.2.6 ត្រូវបាន គេបង្ហោះរួចរាល់ហើយ។ អ្នកប្រើប្រាស់ WeChat ទាំងអស់ សូមធ្វើការអាប់ដេត កំណែទំរង់ថ្មីពី App Store៕
ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook