Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ កំណែទំរង់ iOS 9 អោយអាប់ដេត ជាផ្លូវការហើយ

ios9
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញកំណែទំរង់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9 អោយ ដោនឡូដ និងអាប់ដេត ជាផ្លូវការហើយ។ គួររំលឹកថា iOS 9 គឺជា កំណែទំរង់ដែលផ្តោតសំខាន់ ទៅលើ ស្ថេរភាព និងល្បឿនប្រើការ ព្រមទាំង មានការណែនាំ មុខងារថ្មីៗ ដូចជា មុខងារបញ្ជារប្រើ Siri ដោយពាក្យ ‘Hey Siri’, មុខងារបែងចែកអេក្រង់ជាពីរ សំរាប់ iPad Air 2 និង ការបិទចន្លោះប្រហោងសុវត្ថិភាព មួយចំនួន។ ឧបករណ៍ ដែលអាចដំឡើងវាបាន គឺជា ឧបករណ៍ទាំងឡាយ ដែលអាចដំឡើង iOS 8 បានដែលរួមមាន iPhone 4s/5/5c/5s/6/6+/6s/6s+, iPad mini 1/2/3/4, iPad Air 1/2, iPad 2/3/4 និង iPod Touch ជំនាន់ទី 5/6។

ios9

អ្នកប្រើប្រាស់ អាចដំឡើងទៅកាន់ ប្រព័ន្ធថ្មីនេះបាន តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install (ត្រូវប្រើ WiFi) ឬ ដោនឡូដ ឯកសារដំឡើង Firmware ខាងក្រោម រួចប្រើ iTunes ដើម្បីដំឡើង៕

លីងដោនឡូដ ឯកសារដំឡើង iOS 9.0:
– របៀបឆែកមើល ម៉ូដែលកូដ ដើម្បីដោនឡួដ ឯកសារដំឡើង អោយត្រូវ ឧបករណ៍ខ្លួន: http://bit.ly/khModelCode
– កម្មវិធី iTunes 12.3: http://www.apple.com/itunes/




Loading...

ចូលរួមមតិតាមរយៈ Facebook