Search

[ព័ត៌មាន] Tim Cook ឆ្លើយសំណួរ ទាក់ទងនឹង ទិន្នន័យឯកជន, មុខងារ 3D Touch និង ហេតុអ្វី យើងមិនអាចលុប កម្មវិធីដំឡើងមកជាមួយប្រព័ន្ធ បាន?

Apple CEO Tim Cookក្នុងពេលធ្វើការ ទស្សនាកិច្ច ហាងទំនិញ Apple Store ទីតាំង Fifth Ave ដោយមិនបានព្រៀងទុក នាយកប្រតិបត្តិ Apple លោក Tim Cook បានផ្តល់បទសំភាសខ្លី រយៈពេល 20 នាទីជាមួយ សារព័ត៌មាន Buzzfeed។
សំណួរ: តើ ទិន្នន័យឯកជន នៅពេលប្រើប្រាស់ មុខងារ “Hey Siri” មានសុវត្ថិភាពទេ?
ចម្លើយ: ដំបូង អ្នកអាចសំរេចចិត្តថា អ្នកមិនចង់ប្រើ មុខងារ “Hey Sir” បាន។

ហើយចម្លើយ ដ៏ពិតប្រាកដទាក់ទងនឹង សំណួរនេះ គឺថា ព័ត៌មានឯកជន របស់អ្នកប្រើប្រាស់ (ដូចជា សំណួរដែលបានសួរ ឬព័ត៌មានដែលបានរុករក តាម Siri) ត្រូវបាន រក្សាទុក នៅក្នុង ឧបករណ៍ ហើយវា មិនត្រូវបាន បញ្ជូនទៅ ម៉ាសីុនមេរបស់ Apple ទេ។ Apple មិនមាន ទិន្នន័យទាំងនេះ នោះទេ ដូចនេះ មិនគួរមាន បញ្ហាថ្នឹងថ្នាក់ចិត្ត ឬកង្វល់ ទាក់ទងនឹង ភាពជាឯកជន នោះទេ សំរាប់មនុស្សភាគច្រើន បើតាម ខ្ញុំគិត។ ហើយនៅពេល ទិន្នន័យស្ថិតនៅក្នុងឧបករណ៍អ្នក អ្នក អាចដាក់កូដលើវា ដោយប្រើ លេខកូដចាក់សោរអេក្រង់បាន។ យើង សង្ឃឹមថា មនុស្សទាំងឡាយ នឹងស្វែងយល់ពី ជំហររបស់យើង ទាក់ទងនឹង ទិន្នន័យឯកជន ហើយយល់ថា យើង មិនព្យាយាម ធ្វើអ្វីមួយ លើសព្រំដែន ដែលយើងបានកំណត់។ ខ្ញុំជឿថា មនុស្សទាំងឡាយ នឹងមានទំនុកចិត្តលើយើង ក្នុងការធ្វើរឿង ដែលត្រឹមត្រូវមួយ។

សំណួរ: អ្វីជា មុខងារលេចធ្លោរបស់ iPhone 6s?
ចម្លើយ: ខ្ញុំគិតថា មុខងារ រូបភាពមានចលនា Live Photo គឺជា ប្រភេទឯកសារ ដែលមិនធ្លាប់មាន ពីមុនមក។ វា ដូចជា ការរុករក ទំរង់ថ្មីមួយ។ ប៉ុន្តែ ខ្ញុំ មានក្តីរំភើបបំផុតជាមួយ មុខងារ 3D Touch។ ខ្ញុំគិតថា 3D Touch គឺជា ការផ្លាស់ប្តូរថ្មី ជាទំនោរថ្មី របស់ឧស្សាហកម្ម។ ខ្ញុំ ឃើញថា វា បានធ្វើអោយ ប្រសិទ្ធភាពការងាររបស់ខ្ញុំ បានកើនឡើង ពីព្រោះខ្ញុំ អាចឆែកមើល អីុម៉ែល បានកាន់តែច្រើន ក្នុងល្បឿនលឿនជាងមុន។ វា បាន កាត់បន្ថយ ការចុចឆ្លងមឺុនុយមួយទៅមួយ មិនចាំបាច់ ជាច្រើន។

Apple CEO Tim Cook

សំណួរ: តើគេ នឹងឈប់ទិញ កុំព្យូទ័រ ហើយងាកមកប្រើ iPad Pro មែនទេ?
ចម្លើយ: ខ្ញុំគិតថា មានអ្នកខ្លះ នឹងមិនទិញ កុំព្យូទ័រនោះទេ ពីព្រោះខ្ញុំគិតថា យើង កំពុងស្ថិតនៅក្នុងដំណាក់កាល ដែល iPad អាចធ្វើការងារ ខ្លះ ដែល កុំព្យូទ័រ ធ្វើបាន ហើយវា គ្រប់គ្រាន់សំរាប់តំរូវការ ពួកគេ។ ប៉ុន្តែនេះ មិនមែនមានន័យថា វាជា ចុងបញ្ចប់នៃ ម៉ាសីុន Mac នោះទេ។ ខ្ញុំគិតថា នៅមាន អ្នកខ្លះ ដូចជា រូបខ្ញុំ ជាដើម នឹងបន្តទិញ ម៉ាសីុន Mac ហើយវា (Mac) នឹងបន្តជា ក្លាយជា ចំណែកមួយ នៃដំណោះស្រាយឌីជីថល សំរាប់ យើងទាំងអស់គ្នា។ ខ្ញុំ មើលឃើញថា Mac នឹងជា ចំណែកសំខាន់មួយរបស់ Apple ក្នុងរយៈពេលវែង ហើយខ្ញុំ មើលឃើញ ការរីកចំរើន របស់ Mac ក្នុងរយៈពេលវែងដែរ។

សំណួរ៖ ហេតុអ្វី គេ មិនអាច លុបកម្មវិធីដែលដំឡើងមកជាមួយប្រព័ន្ធ (Stock App) នៅលើ ឧបករណ៍ iOS របស់គេ បាន?
ចំម្លើយ: វា មាន បញ្ហាស្មុគស្មាញ ច្រើនជាងអ្វីដែល យើងមើលឃើញដំបូង។ មានកម្មវិធីខ្លះ ដែលតភ្ជាប់ទៅកាន់ មុខងារផ្សេងទៀត នៅលើ iPhone។ បើសិនជា កម្មវិធី នេះ ត្រូវបាន លុបចោល វានឹងធ្វើអោយមាន បញ្ហា នៅកន្លែងផ្សេងទៀត នៅលើ iPhone។ ប៉ុន្តែ ក៏មាន កម្មវិធីខ្លះ មិនមានការតភ្ជាប់ ជាមួយមុខងារដទៃដែរ ហើយយើង នឹងរកវិធី អោយអ្នក អាចលុបវាចោលបាន។ មិនមែនយើង ចង់ សីុផ្ទៃទំនេរលើអេក្រង់របស់អ្នក នោះទេ ព្រោះយើង មិនដែលចង់ធ្វើបែបនោះទេ។ យើង នឹងសិក្សាពីរឿងនេះ៕

Apple CEO Tim Cook
ប្រភព: Buzzfeed




Loading...

ចូលរួមមតិតាមរយៈ Facebook