Search

[ព័ត៌មាន] តើអ្វីធ្វើអោយ iPhone 6s និង 6s Plus ធ្ងន់ជាងម៉ូដែលមុន?

Apple 3d TouchiPhone ថ្មីឆ្នាំនេះ មានទម្ងន់ធ្ងន់ជាង iPhone 6/6 Plus ឆ្នាំមុនទៅទៀត ហើយមនុស្សជាច្រើនជឿថា នេះគឺដោយសារតែ Apple បានងាកទៅប្រើ សម្បកអាលុយមីញ៉ូមថ្មីសេ៊រី 7000 ដើម្បីដោះស្រាយ បញ្ហាតួគ្រឿង ងាយនឹងកាច់កោង របស់ម៉ូដែលមុន។ ប៉ុន្តែបើតាម ការសិក្សារបស់ The Verge វិញបាន អោយដឹងថា ការកើនឡើងទម្ងន់របស់ iPhone 6s/6s Plus គឺដោយសារតែ សិុនស័រតាមដានការប៉ះសង្កត់លើអេក្រង់ ហៅថា “3D Touch” ឯណោះទេ។

apple_3dtouch
ប្រភព បានបន្តអោយដឹងថា ការបន្ថែមសិុនស័រ 3D Touch នេះ បានធ្វើអោយ បន្ទៈអេក្រង់ ធ្ងន់ជាងមុន 2 ដង គឺអេក្រង់របស់ iPhone 6s ឡើងទម្ងន់ដល់ទៅ 29 ក្រាម ខណៈដែល អេក្រង់ iPhone 6 ចាស់ មានទម្ងន់តែ 12 ក្រាមប៉ុណ្ណោះ។ ចំណែក អេក្រង់របស់ iPhone 6s Plus វិញ បានឡើងទម្ងន់រហូត 40 ក្រាម… កើនឡើង 21 ក្រាមលើស អេក្រង់របស់ iPhone 6 Plus។

រីឯ សម្បកអាលុយមីញ៉ូមថ្មី ក៏ធ្វើអោយ iPhone 6s/6s Plus ឡើងទម្ងន់ដែរ តែឡើងតែ 2 ក្រាមតែប៉ុណ្ណោះ៕

iPhone 6s 7000 Aluminum Breakdown
ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook