Search

[ព័ត៌មាន] iPhone 6s ពណ៌មាសកុលាប គឺជា ពណ៌ដ៏ពេញនិយមថ្មី របស់អតិថិជន Apple

iPhone 6s Rose Gold
តំរូវការ សំរាប់ iPhone 6s និង 6s Plus មើលទៅ មានសន្ទុះខ្លាំងណាស់ ពិសេសគឺ ម៉ូដែល ពណ៌មាសកុលាបថ្មី (ពណ៌មាសក្រហមព្រឿង)។ ហើយឥឡូវ ការដឹកជញ្ជូន ត្រូវបានគេ ពន្យាយ៉ាងទាបបំផុត 2 អាទិត្យ បន្ទាប់ពី ទទួលការកម៉្មង់។ បើតាមប្រភព បានអោយដឹងថា មានប្រទេសខ្លះ គ្រាន់តែបើកទទួលការកម៉្មង់ បានតែមួយថ្ងៃប៉ុណ្ណោះ គឺលក់ដាច់គ្មានសល់ ឧទាហរណ៍ ដូចជា នៅហុងកុង ជាដើម។

ចំណែក នៅប្រទេស ចិន វិញ រយៈពេលដឹកជញ្ជូន iPhone 6s ត្រូវបានគេ ពន្យារហូត 2-3 អាទិត្យ ខណៈដែល iPhone 6s Plus ត្រូវបានគេ ពន្យារហូត 3-4 អាទិត្យ។ នេះឆ្លូះបញ្ចាំងថា មានការកម៉្មង់ iPhone 6s Plus ច្រើនជាង iPhone 6s។ ប្រភព បានបន្តទៀតថា អតិថិជន មានការឆ្លើយតបល្អ ជាមួយពណ៌មាសកុលាបថ្មី។

នេះ គឺជា កម៉្មង់ទិញទុកមុនតាមរយៈ អនឡាញ តែបើអ្នកប្រើប្រាស់ មិនចង់ធ្វើដូចនេះទេ ត្រូវរង់ចាំរហូតដល់ថ្ងៃទី 25 ខែកញ្ញា ទើបមានការ ដាក់លក់ iPhone 6s/6s Plus នៅតាម ហាងទំនិញ Apple Store៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook