Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ កំណែទំរង់មាស iOS 9 GM មុននឹងបញ្ចេញវាជា សាធារណៈថ្ងៃទី 16 ខែកញ្ញានេះ

iOS 9 GM
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានដាក់បញ្ចេញ កំណែទំរង់មាស iOS 9 GM ដែលជា កំណែទំរង់ចុងក្រោយ មុននឹងបញ្ចេញវា អោយប្រើប្រាស់ជា សាធារណៈ។ កំណែទំរង់នេះ មានលេខកូដ 13A340 ហើយអាចដោនឡូដ សាកល្បង ដោយអ្នកអភិវឌ្ឍកម្មវិធី។ ស្របពេល ដំណាលគ្នានេះដែរ Apple ក៏បានដាក់បញ្ចេញ កំណែទំរង់សាកល្បងទី 1 ប្រព័ន្ធ iOS 9.1 Beta ដែលមានលេខកូដ 13B5110e ផងដែរ ហើយគេជឿថា នេះ គឺជា កំណែទំរង់ដំបូង ដែលនឹងប្រើនៅលើ iPad Pro។

សំរាប់អ្នកប្រើប្រាស់ទូទៅ ត្រូវរង់ចាំរហូតដល់ថ្ងៃ ពុធ ទី 16 ខែកញ្ញា អាទិត្យក្រោយនេះ ទើបក្រុមហ៊ុន Apple ដាក់បញ្ចេញ កំណែទំរង់ iOS 9.0 អោយប្រើប្រាស់ ជាផ្លូវការ។ iOS 9 គឺជា កំណែទំរង់ដែល ផ្តោតខ្លាំងទៅលើ ការធ្វើអោយប្រសើរឡើង នូវបទពិសោធន៍ប្រើប្រាស់ ដោយមានបន្ថែមមុខងារច្រើន ដូចជា ជំនួយការសម្លេង កាន់តែសកម្ម និងឆ្លាតវៃជាងមុន, បន្ថែមមុខងារ បែងចែកអេក្រង់ជាពីរ ដល់ iPad ព្រមទាំង បន្ថែមមុខងារប្រាប់ទីតាំងចំណត នៅក្នុងផែនទី ជាដើម។ ឧបករណ៍ដែលអាចដំឡើង iOS 8 ទាំងអស់ សុទ្ធតែអាចដំឡើង ប្រព័ន្ធថ្មីនេះ បានទាំងអស់ ដែលរួមមាន iPhone 4s/5/6, iPad 2/3/4/Air1/Air2/mini1/mini2/mini3 និង iPod ជំនាន់ 5/6៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook