Search

[ព័ត៌មាន] វីដេអូបង្ហាញថា iPhone 6s មានថ្មតូចជាង iPhone 6 ខណៈ Adobe ធ្លោយប្រាប់ថា iPad Pro មានអង្គចងចាំទំហំ 4GB

iPhone 6s Battery
នៅក្នុង វីដេអូណែនាំអំពី iPhone 6s ត្រង់កន្លែងបង្ហាញពី គ្រឿងបន្លាស់ខាងក្នុង គេបានសង្កេតឃើញ តួលេខយ៉ាងច្បាស់ ដែលបញ្ជាក់ពី ថាមពលរបស់ថ្មវា គឺ 1715 mAh… 95 mAh តូចជាង ថ្មរបស់ iPhone 6 ម៉ូដែលមុនទៅទៀត។ ប៉ុន្តែ បើទោះជា ថ្មរបស់តូចជាងមុន ក៏ដោយ ប៉ុន្តែ Apple នៅតែអះអាងថា វាអាចប្រើការបាន រវាង 10 ទៅ 14 ម៉ោងដដែល នេះអាចមកពី បន្ទៈឈីប A9 ថ្មី និង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9 សីុថាមពលថ្ម តិចជាងមុន ហើយមើលទៅ។

ដោយឡែក នៅក្នុងអត្ថបទដែល ចុះផ្សាយនៅក្នុង ប៉្លករបស់ ក្រុមហ៊ុន Adobe ក្រុមហ៊ុននេះ បានធ្លោយប្រាប់ ទំហំអង្គចងចាំរបស់ iPad Pro ថាមានទំហំធំរហូត 4GB ខណៈដែលវិុបសាយរបស់ Apple មិនបានបង្ហាញ ព័ត៌មានលំអិតអំពី អង្គចងចាំ នេះទាល់តែសោះ នៅក្នុងទំព័រផលិតផល iPad Pro។ ក្រោយពេល ដែលដំណឹងនេះ ត្រូវបានចែកចាយ ពាសពេញបណ្តាញទំនាក់ទំនងសង្គម ក្រុមហ៊ុន Adobe បានធ្វើការ កែកុនអត្ថបទរបស់ខ្លួន ដោយលុបចេញ ព័ត៌មានទាក់ទងនឹងទំហំ អង្គចងចាំនេះ៕
ប្រភព: Adobe




Loading...

ចូលរួមមតិតាមរយៈ Facebook