Search

[ព័ត៌មានក្តៅ] iH8sn0w បង្ហោះវីដេអូ បង្ហាញការហែកគុក iPhone 5 របស់គាត់ នៅលើ iOS 9 GM

iOS-9-Jailbreak
ក្រុមហ៊ុន Apple ទើបតែដាក់បញ្ចេញ កំណែទំរង់មាស iOS 9 មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែ អ្នកបំបែកកូដ ដ៏ល្បីឈ្មោះ រហ័សនាម iH8sn0w បានបង្ហោះវីដេអូមួយ បង្ហាញពីការ ហែកគុកពេញ ឬ Untethered Jailbreak ឧបករណ៍ iPhone 5 របស់គាត់ ដែលដើរលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9 GM បាត់ទៅហើយ។ គួររំលឹកថា iH8sn0w គឺជា ម្ចាស់របស់ កម្មវិធី iFaith និង sn0wbreeze ដែលអាចប្រើហែកគុក ប្រព័ន្ធចាប់ពី 3.1.3 ដល់ 6.1.3។

http://www.youtube.com/watch?v=BtBqkj7RsFo
ប៉ុន្តែ ចូរកុំរំពឹងច្រើនពេក ព្រោះថា iH8sn0w បានផ្អាក ការដាក់បញ្ចេញ កម្មវិធីហែកគុក ជាសាធារណៈ តាំងពី iOS 7 មកម៉្លេះ ហើយគាត់ ក៏ធ្លាប់បង្ហោះ វីដេអូអំពីការហែកគុក ប្រព័ន្ធ iOS 8.1.1 ដែរ ប៉ុន្តែ គាត់ មិនព្រមដាក់បញ្ចេញ កម្មវិធីនេះ អោយប្រើជា សាធារណៈ ទាល់តែសោះ។ ដូចនេះ មានតែរង់ចាំ ក្រុមបំបែកកូដរបស់ចិន TaiG ឬ Pangu ហើយ៕
ប្រភព: Youtube




Loading...

ចូលរួមមតិតាមរយៈ Facebook