Search

[ព័ត៌មានក្តៅ] Apple ប្រកាសពី iPad Pro ថ្មី អេក្រង់ 12.9 អីុង ជាផ្លូវការ

Apple iPad Pro
ថ្វីបើ iPhone 6s គឺជា អ្វីដែល មនុស្សគ្រប់រូបរំពឹងទុក ប៉ុន្តែអ្វីដែលជា ការប្រកាសដ៏ធំបំផុត របស់ Apple និងជា តួអង្គឯក ពិតប្រាកដ នៅក្នុង ព្រឹត្តិការណ៍ Apple ដំណាច់ឆ្នាំនេះ គឺជា ស្រឡាយផលិតថ្មី iPad Pro ឯណោះទេ។ iPad Pro ថ្មីនេះ មានអេក្រង់ទំហំ 12.9 អីុង អាចបង្ហាញរូបភាពបាន ក្នុងកំរិត 2732×2048 ភិចសែល ជាមួយនឹង ភាពហ្មត់ 264 ppi ហើយមាន ចំនួនភិចសែលលើអេក្រង់សរុប 5.6 ភិចសែល។ ម៉ូដែលថ្មីនេះ មានបំពាក់ដោយ បន្ទៈឈីបថ្មី A9X ដែលមានល្បឿនគណនា និងល្បឿនក្រាហ្វិក លឿនជាង បន្ទៈឈីប A8X របស់ iPad Air 2 ស្ទើរតែ 2 ដង។ Apple បានអះអាងថា iPad Pro មានកំលាំងល្បឿនប្រើការ ខ្លាំងជាង កុំព្យូទ័រយួរដៃស្ទើរ 80% ដែលបាន ដាក់លក់ អំឡុង 1 ឆ្នាំនេះ ទៅទៀត។

Apple iPad ProApple iPad Pro
 

លក្ខណៈសម្បត្តិ:

iPad Pro ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 9 ហើយទ្រទ្រង់មុខងារបែងចែកអេក្រង់ ដែលធ្លាប់មានតែចំពោះ iPad Air 2 ដូចជា មុខងារ បែងចែកអេក្រង់ជាពីរ (Split-View) និង មុខងាររូបភាពក្នុងរូបភាព (Picture-in-Picture)។
ចំណែកគុណសម្បត្តិដទៃទៀតរបស់វា មានដូចជា កំរាស់ 6.9 ម.ម (ក្រាស់ជាង iPad Air 2 តែ 0.8 ម.ម), ទម្ងន់ 710 ក្រាម, កាម៉េរាខាងក្រោយ 8MP, កាម៉េរាខាងមុខ 1.2MP, កាម៉េរាថតវីដេអូ Full HD 1080p, ឧបករណ៍បំពងសម្លេង ស្តេរីអូ 4 (ខាងលើ 2 ខាងក្រោម 2), តំណភ្ជាប់ WiFi/ប្លូធូស/4G LTE និង ថ្មដែលអាចប្រើបាន 10 ម៉ោង។
Apple iPad ProApple iPad Pro
 

ឧបករណ៍ជំនួយប្រើការ:

ក្រៅពីនេះ ក្រុមហ៊ុន Apple បានបង្ហាញ ឧបករណ៍ភ្ជាប់បន្ថែម 2 ដែលអាចប្រើបានជាមួយ iPad Pro ថ្មីនេះ គឺ ឃីប៊ត Smart Keyboard ដែលអាចបត់ប្រើជា សម្បកការពារ និង ខ្មៅដៃ Apple Pencil សំរាប់កត់ចំណាំ និងគូររូប។ Smart Keyboard មិនត្រូវការសាកថ្ម នោះទេ ព្រោះវា អាចតភ្ជាប់ និងទាញយកថាមពលថ្មពី រន្ធដោតថ្មីឈ្មោះ Smart Connector ដែល Apple បានបង្កើត និងបំពាក់លើ iPad Pro។ ចំណែក ខ្មៅដៃ Apple Pencil វិញ អាចអោយគេ គូសវាសចំណាំ ឬអាចប្រើវា គូររូប ដោយអាច គូសស្រាលធ្ងន់, ផ្អៀង កាច់កោង ឬផ្តេក ដូចពេល គូររូបដោយប្រើ ខ្មៅដៃ លើក្រដាស ដូច្នោះដែរ។ សមត្ថភាពគូររូបរបស់ iPro Pro អាចជា បញ្ហាឈឺក្បាលមួយ សំរាប់ ក្រុមហ៊ុន Wacom ដែលជា ក្រុមហ៊ុនឈានមុខ ក្នុងការផលិត ក្តារគូររូបឌីជីថល។
Apple iPad Pro Smart KeyboardApple iPad Pro
Apple iPad Pro PencilApple iPad Pro
 

តំលៃ និងថ្ងៃចេញលក់:

iPad Pro នឹងដាក់លក់ជាផ្លូវការ នាខែ វិច្ឆិកា ចុងឆ្នាំនេះ ក្នុងតំលៃ រវាង $799 ទៅ $1,079 ហើយមាន 3 ពណ៌អោយជ្រើសរើស គឺ ប្រផេះ, ប្រាក់ និងមាស។ ចំណែក ឃីប៊តរបស់វា ត្រូវបានគេលក់ដាច់ដោយឡែក ក្នុងតំលៃ $169 ឯ ខ្មៅដៃ Apple Pencil វិញ លក់ក្នុងតំលៃ $99៕
Apple iPad Pro PriceApple iPad Pro Price
Apple iPad Pro PriceApple iPad Pro Price




Loading...

ចូលរួមមតិតាមរយៈ Facebook