Search

[ព័ត៌មាន] iPad Pro នឹងមកជាមួយ បន្ទៈឈីប A9X, ទំហំផ្ទុកតូចបំផុត 64GB ព្រមទាំងកំណត់ចេញលក់នាខែ វិច្ឆិកាក្រោយ

iPad Pro Line upក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងប្រកាសពី iPad ម៉ូដែលថ្មីឈ្មោះ “iPad Pro” នាថ្ងៃ ពុធ ស្អែកនេះ ហើយការកំុម៉្មង់ទិញទុកមុន នឹងចាប់ផ្តើម ក្នុងខែនេះ ចំណែកការដឹកជញ្ជូន នឹងចាប់ផ្តើម ខែវិច្ឆិកា ក្រោយ… នេះបើតាម វិុបសាយ 9to5Mac។ ប្រភព បានបន្តថា ការផ្គត់ផ្គង់ស្រឡាយផលិតផល iPad Pro ថ្មីនេះ នៅមានកំរិត បើទោះជា វាមានតំលៃថ្លៃក៏ដោយ។

9to5Mac បានអោយដឹងថា តំលៃរបស់វា ប្រហាក់ប្រហែលនឹងតំលៃ របស់ ម៉ាសីុន MacBook ដែរ ដែលធ្វើអោយ អ្នកប្រើប្រាស់ មានការលំបាកបន្តិច ក្នុងការសំរេចចិត្តរវាង ការទិញ ថេបប៉្លេតថ្មីនេះ និង ម៉ាសីុន Notebook។

ចំពោះគុណសម្បត្តិរបស់ iPad Pro មានដូចជា អេក្រង់ធំ 12.9 អីុង, ទំហំផ្ទុកទិន្នន័យតូចបំផុត 64GB, បន្ទៈឈីប A9X, រន្ធឧបាល័រ ស្តេរីអូ 4, ដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.1 និងមាន 3 ពណ៌អោយជ្រើសរើស គឺ មាស, ប្រាក់ និងប្រផេះ។ ប្រភព បានអោយដឹងថា ជាមួយនឹង អេក្រង់ធំ ព្រមទាំងសមត្ថភាព បន្ទៈ A9X ដែលខ្លាំងស្មើ 2 ដង បន្ទៈ A8X របស់ iPad Air 2 ធ្វើអោយ គេអាច បើកប្រើ កម្មវិធី iPad ពីរទន្ទឹមគ្នា ក្នុងពេលតែមួយបាន នៅលើ iPad Pro។

ចំណែក ឧបករណ៍បន្ថែមរបស់ iPad Pro មាន បិុចចុច ដែលទ្រទ្រង់មុខងារ Force Touch ព្រមទាំង ឃីប៊តស៊េរីថ្មី ដែលអាចប្រើជា គំរបការពារបាន។ ប៉ុន្តែ ឧបករណ៍បន្ថែមនេះ មិនមកភ្ជាប់ជាមួយ ប្រអប់ iPad Pro ទេ គឺលោកអ្នក ត្រូវចំណាយលុយទិញ បន្ថែម៕
ប្រភព: 9to5Mac




Loading...

ចូលរួមមតិតាមរយៈ Facebook