Search

[ព័ត៌មាន] អ្នកវិភាគថា iPhone 7 នឹងមានកំរាស់ស្តើង ត្រឹម 6.1 ម.ម ដូច iPod Touch ដែរ

iPhone-7-concept-mainiPhone 6s មិនទាន់ចេញមកជាផ្លូវការ នៅឡើយទេ ប៉ុន្តែបែរជាមាន ការចាប់ផ្តើម វិភាគបណ្តើរៗហើយ អំពី iPhone 7 ដែលនឹង ចេញមុខនាឆ្នាំក្រោយ ឯណោះ។ បើតាម អ្នកវិភាគល្បីឈ្មោះ Ming-Chi Kuo របស់ ក្រុមហ៊ុនហិរញ្ញវត្ថុ KGI Securities បានប៉ាន់ស្មានថា iPhone 7 ដែល Apple គំរោងនឹងចេញនាឆ្នាំ 2016 ខាងមុខនេះ នឹងមានកំរាស់ ដូច iPod Touch ដែរគឺ រវាង 6.0 ម.ម ទៅ 6.5 ម.ម… កំរាស់ស្តើងជាង iPhone 6 បច្ចុប្បន្ន ដែលមានកំរាស់ 6.9 ម.ម ទៅទៀត ខណៈដែល iPhone 6s ត្រូវបាន គេជឿថា នឹងមានកំរាស់ 7.1 ម.ម ដោយសារតែ ការងាកទៅប្រើ សម្បកអាលុយមីញ៉ូម ស៊េរី 7000 ថ្មី ដែលធន់នឹងការកាច់កោង។

iPhone-7
គំរូរព្រាងម៉ូដមិនផ្លូវការ iPhone 7

Kuo បានបន្តទៀតថា គាត់ជឿថា Apple ចង់ផ្លាស់ប្តូរ ទៅប្រើ បន្ទៈអេក្រង់ ប្រភេទ Glass-To-Glass វិញ ដើម្បីបង្កើនទំហំបង្ហាញរូបភាព លើអេក្រង់ ប៉ុន្តែ ការផ្លាស់ប្តូរនេះ នឹងធ្វើអោយ រាំងស្ទៈដំណើរការផលិតអេក្រង់ ព្រោះអេក្រង់បច្ចុប្បន្ន ប្រើបច្ចេកវិទ្យា បន្ទៈអេក្រង់ In-Cell ហើយអ្នកផ្គត់ផ្គង់ទៀតសោត ទើបតែវិនិយោគ ទៅលើបច្ចេកវិទ្យា Force Touch បំពាក់លើអេក្រង់ In-Cell នោះទៀតផង។ ដូចនេះ ការផ្លាស់ប្តូរទៅប្រើ បន្ទៈ Glass-To-Glass នឹងត្រូវការរយៈពេល 2-3 ឆ្នាំ។

គួររំលឹកថា Apple មានគំរោងនឹង ប្រកាសពី iPhone 6s ជំនាន់ថ្មី នាអំឡុងពេល 2 ថ្ងៃខាងមុខ គឺនៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2015 នេះ។ កុំភ្លេចរង់ចាំ តាមដាន ព្រឹត្តិការណ៍នេះ ទាំងអស់គ្នា៕
ប្រភព:




Loading...

ចូលរួមមតិតាមរយៈ Facebook