Search

[ព័ត៌មាន] iPhone 6s នឹងបំពាក់នូវមុខងារ តាមដានការប៉ះសង្កត់លើអេក្រង់ “Force Touch 3D” ស៊េរីថ្មី

iPhone-6s-force-touchក្រុមហ៊ុន Apple នឹងបំពាក់នូវមុខងារ តាមដានការប៉ះសង្កត់លើអេក្រង់ “Force Touch 3D” ស៊េរីថ្មី នៅលើ iPhone 6s… នេះបើតាម វិុបសាយ 9to5Mac។ មុខងារ Force Touch នេះ នឹងអាចតាមដានដឹង កំរិតសង្កត់ របស់ម្រាមដៃ នៅលើអេក្រង់ ដល់ទៅ 3 ទម្ងន់គឺ: ការប៉ះធម្មតា, ការប៉ះសង្កត់ និងការប៉ះសង្កត់ធ្ងន់។ មុខងារថ្មីនេះ គឺជា វិវត្តន៍ចេញពី មុខងារ Force Touch ដែលប្រើដំបូង នៅលើ នាឡិកាឆ្លាតវៃ Apple Watch ហើយដែល អាចតាមដានបាន តែ កំរិតសង្តត់ 2 ទម្ងន់ប៉ុណ្ណោះ គឺការសង្កត់ធម្មតា និងសង្កត់ធ្ងន់។

មុខងារថ្មីនេះ ត្រូវបានគេជឿថា នឹងធ្វើអោយ ការប្រើការនៅលើ iPhone 6s កាន់តែសម្បូរបែបឡើង ហើយវា ក៏អាចប្រើ បង្កើត របៀបលេងហ្គេមបែបថ្មីៗ ផងដែរ៕
ប្រភព: 9to5Mac




Loading...

ចូលរួមមតិតាមរយៈ Facebook