Search

ដោនឡូដសៀវភៅល្អៗ និងអាន គ្រប់ទីកន្លែង ជាមួយ កម្មវិធី​ Kindle Cloud Reader (iOS និង Android)

kindle reader cloud
សំរាប់អ្នកដែលចូលចិត្ត អានសៀវភៅ តាមរយៈ ឧបករណ៍ចល័ត ថ្ងៃនេះ យើង សូមណែនាំ សេវាមួយរបស់ ក្រុមហ៊ុន Amazon ឈ្មោះថា “Kindle Cloud Reader” ដែលអាច អោយលោកអ្នក អានសៀវភៅអេឡិចត្រូនិកទាំងឡាយ របស់ ហាងសៀវភៅ Amazon បានគ្រប់ទីកន្លែង គ្រប់ឧបករណ៍ ដូចជា នៅលើកុំព្យូទ័រ តាមរយៈ កម្មវិធីបើកមើលវិុបសាយ និង នៅលើ ស្មាតហ្វូន ឬថេបប៉្លេត តាមរយៈកម្មវិធី Kindle Reader។ ហើយពិសេស ជារៀងរាល់ថ្ងៃ ក្រុមហ៊ុន Amazon មានកម្មវិធី បញ្ចុះតំលៃ សៀវភៅអេឡិចត្រូនិក មួយចំនួន ដែលគេ លក់គិតប្រាក់ មកជា “ឥតគិតថ្លៃ” ដូចនេះ អ្នកដែលស្រឡាញ់ការអាន អាចចូលទៅដោនឡូដ សៀវភៅនោះទុក នៅលើ សេវា Cloud Reader ដើម្បីសន្សំទុកអាន នៅពេលក្រោយក៏បាន។

តំរូវការជាមូលដ្ឋាន:
– គណនី Amazon (បើមិនមាន សូមមើលវីធីណែនាំខាងក្រោម)
– កម្មវិធី Kindle Reader សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS (ដោនឡូដពីទីនេះ: https://itunes.apple.com/us/app/kindle-read-books-ebooks-magazines/id302584613 សំរាប់តែ Apple ID អាមេរិក និងអឺរ៉ុប។ សំរាប់ អ្នកដែល Apple ID ប្រទេសកម្ពុជា តែមិនមាន Apple ID អាមេរិក អ្នក អាចបង្កើតគណនីមួយផ្សេងទៀត ដោយប្រើ អីុម៉ែលផ្សេង: http://wp.me/p1DX6F-1vI)
– កម្មវិធី Kindle Reader សំរាប់ ប្រព័ន្ធប្រតិបត្តិការណ៍ Android (ដោនឡូដពីទីនេះ: https://play.google.com/store/apps/details?id=com.amazon.kindle&hl=en)

 

វិធីអនុវត្តន៍:

វិធីចុះឈ្មោះសេវា Kindle Cloud Reader:
1. ជាដំបូង សូមចូលទៅ វិុបសាយ: https://read.amazon.com។ បើសិនជា អ្នកធ្លាប់បង្កើត គណនី Amazon រួចហើយ សូមវាយ អីុម៉ែល របស់អ្នក ក្នុងប្រអប់ Email រួចវាយ លេខសំងាត់ ក្នុងប្រអប់ខាងក្រោមពាក្យ I am a returning customer, and my password is រួចរំលងទៅជំហានទី 2។
តែបើអ្នក គ្មានគណនី Amazon ទេ សូមបង្កើតវាថ្មី ដោយវាយ អីុម៉ែលរបស់អ្នក ចូលក្នុងប្រអប់ Email ហើយរើសយក I am a new customer រួចចុចប៊ូតុង Sign in ដើម្បីបង្កើតគណនីថ្មី។
kindle reader cloud

ក្នុងផ្ទាំងចុះឈ្មោះគណនី សូមបំពេញដូចខាងក្រោម:
1. My name is: សូមវាយឈ្មោះ របស់អ្នក
2. My e-mail address is: សូមវាយ អសយដ្ឋានអីុម៉ែល របស់អ្នក
3. Type it again: សូមវាយ អសយដ្ឋាន អីុម៉ែលរបស់អ្នក ម្តងទៀត
4. Create a new password: សូមវាយ លេខសំងាត់ ដែលអ្នកចង់បង្កើត
5. Type it again: សូមវាយលេខសំងាត់ ម្តងទៀត
បន្ទាប់មក ចុចប៊ូតុង Create account
kindle reader cloud

2. ក្រោយឡុកចូលរួចហើយ សូមរើសយក Enable Offline ដើម្បីអោយ សេវា ទាញយកសៀវភៅទុកក្នុងកុំព្យូទ័រ ដើម្បីងាយស្រួលបើកមើលឡើងវិញ បើទោះជា មិនមានអីុនធើណែត ក៏ដោយ។ ពេលនោះ វានឹងចេញផ្ទាំងថា អ្នកមិនមានសៀវភៅ ក្នុង បណ្ណាល័យ Kindle Library ទេ។
kindle reader cloudkindle reader cloud

វិុបសាយណែនាំសៀវភៅគិតប្រាក់ ដែលគេដាក់អោយដោនឡូដ Free ប្រចាំថ្ងៃ:
3. ចូលទៅវិុបសាយ: http://ebookdaily.com/free-kindle-ebooks/។ នេះ គឺជា វិុបសាយ ដែលណែនាំ បណ្តាសៀវភៅអេឡិចត្រូនិក នៅលើ ហាងសៀវភៅ Amazon ដែលធ្លាប់គិតប្រាក់ តែគេ ប្រូម៉ូសិុន អោយដោនឡូដ ដោយឥតគិតថ្លៃ រយៈពេលខ្លី។ រកមើល សៀវភៅណាមួយដែលពេញចិត្ត រួចចុចលើប៊ូតុង FREE KINDLE DOWNLOAD។ វានឹងនាំលោកអ្នក ទៅកាន់ ទំព័រសៀវភៅនេះ នៅលើ ហាងសៀវភៅ Amazon។ បន្ទាប់មក សូមចុចលើប៊ូតុង Buy now with 1-Click ដើម្បីដោនឡូដ។
ចំណាំ: សូមសង្កេតថា ខាងលើប៊ូតុង Buy now with 1-Click ត្រង់ពាក្យថា Kindle Price ហើយសូមប្រាកដថា វាចេញពាក្យថា $0.00។
kindle reader cloudkindle reader cloud
kindle reader cloudkindle reader cloud

ធ្វើដូចនេះ សំរាប់ សៀវភៅផ្សេងទៀត បើសិនជា អ្នកចង់សន្សំទុក សៀវភៅច្រើនផ្សេងទៀតសំរាប់ អាននៅពេលក្រោយ។ ពេលអ្នក ចុច Buy now with 1-Click វានឹងមិនធ្វើការដោនឡូដ សៀវភៅនោះទេ វាគ្រាន់តែ ធ្វើកត់ត្រា ការទិញរបស់អ្នក ទៅលើ សេវា Kindle Cloud Reader ប៉ុណ្ណោះ។ ដូចនេះ លោកអ្នក អាចប្រើវិធីនេះ ដើម្បីសន្សំសៀវភៅល្អៗទុកជាច្រើន ដោយមិនអស់ គីឡូអីុនធើណែត នោះទេ។ ពេលអ្នក ត្រូវការអានសៀវភៅណាមួយ អ្នក អាចចូលទៅ អសយដ្ឋាន https://read.amazon.com ដើម្បីអាន ឬបើក កម្មវិធីនៅលើស្មាតហ្វូន និងថេបប៉្លេត ដើម្បីដោនឡូដអាន។

4. ត្រឡប់មក វិុបសាយ: https://read.amazon.com រួចចុចលើ ប៊ូតុង Refresh នោះ លោកអ្នក នឹងបានឃើញ បណ្តាសៀវភៅ ដែលលោកអ្នក បានទិញមិនខាន។ នៅលើ កុំព្យូទ័រ បើលោកអ្នក ចុចលើ សៀវភៅមួយណា នោះវា នឹងធ្វើការដោនឡូដ ព្រមទាំងបង្ហាញ អត្ថបទក្នុងសៀវភៅនោះ សំរាប់អាន មិនខាន។
kindle reader cloudkindle reader cloud

វិធីអានសៀវភៅដែលបានទិញ នៅលើ ស្មាតហ្វូន និងថេបប៉្លេត (iOS ឬ Android):
5. ដើម្បីអាន សៀវភៅដែលបានដោនឡូដ ពីស្មាតហ្វូន ឬថេបប៉្លេត ជាដំបូង សូមដោនឡូដ កម្មវិធី Kindle Reader តាមលីងដែលបាន រៀបរាប់ខាងលើ។ យើង សូមលើកយក វិធីអាន នៅលើ iPhone មកបង្ហាញ ជាគំរូរ ព្រោះសំរាប់ប្រព័ន្ធផ្សេងទៀត ដំណើរការវា គឺដូចគ្នា។
ក្រោយដោនឡូដ និងដំឡើង កម្មវិធី Kindle សំរាប់ iPhone ហើយ សូមចុចបើកវា។ វាយឈ្មោះគណនី Amazon របស់អ្នកចូល រួចចុច Sign in ដើម្បីឡុកចូល។
kindle reader cloudkindle reader cloud

6. ក្រោយចុចបិទផ្ទាំង ណែនាំកម្មវិធីផ្សេងៗរួច នោះអ្នក នឹងបានឃើញ បណ្តាសៀវភៅដែលអ្នក បានទិញ ឬដោនឡូដ កាលពីជំហានទី 3 មិនខាន។ ចុចអោយយូរ លើសៀវភៅណាមួយ រួចរើសយកពាក្យ ដោនឡូដ Download ដើម្បីដោនឡូដ សៀវភៅនោះទុកសំរាប់អាន នៅលើ ឧបករណ៍។ រង់ចាំមួយសន្ទុះ ទំរាំការដោនឡូដ បានចប់សព្វគ្រប់។
kindle reader cloudkindle reader cloudkindle reader cloud

ក្រោយដោនឡូដចប់ ចុចលើសៀវភៅនោះ ដើម្បីអានជាការស្រេច។ សំរាប់សៀវភៅភាសាអង់គ្លេស បើសិនមានពាក្យណាមួយ លំបាកយល់ លោកអ្នក អាចដោនឡូដ វចនានុក្រម សំរាយពន្យល់ពាក្យ អង់គ្លេសបាន ដោយចុចអោយយូរលើពាក្យណាមួយ ហើយចុចលើ ប៊ូតុងដោនឡូដ នៅខាងក្រោម។
kindle reader cloudkindle reader cloudkindle reader cloud

ចំណាំ: ក្រៅពីវិុបសាយ http://ebookdaily.com/free-kindle-ebooks មានប្រភពច្រើនផ្សេងទៀត ដែលប្រាប់អ្នក អំពីសៀវភៅ ដែលគេ ធ្លាប់គិតប្រាក់ ហើយដាក់អោយដោនឡូដ ដោយឥតគិតថ្លៃ។ យើងនឹង ណែនាំនាពេលក្រោយ៕




Loading...

ចូលរួមមតិតាមរយៈ Facebook