Search

[ព័ត៌មានក្តៅ] មានការលួចកត់ត្រា គណនី iCloud ជាង 2 សែនគណនី តាមរយៈ កម្មវិធីកែកុនពី Cydia

Apple ID Stealing
គណនី iCloud ជាង 220,000 គណនី ត្រូវបានគេ លួចចម្លង កត់ត្រា លេខគណនី និងលេខកូដសំងាត់ តាមរយៈ កម្មវិធីកែកុនប្រព័ន្ធ ឬហៅថា Tweak ដែលបាន ដំឡើងពី Cydia… នេះបើតាម វិុបសាយ WooYun របស់ចិន។ ក្រោយដំឡើងកម្មវិធីកែកុនដែលមាន បញ្ហានេះហើយ កម្មវិធីនេះ បានធ្វើការ កត់ត្រាស្ងាត់ៗ នូវលេខគណនី និងលេខសំងាត់ Apple ID រួចបញ្ជូនវា តាមអីុនធើណែត ទៅកាន់ ម៉ាសីុនមេ របស់ Hacker។

Chinese-iCloud-Hacked-accounts

បើតាម តារាងគណនី ដែលត្រូវបានគេលួច បង្ហាញឈ្មោះ ភាគច្រើន គឺជា គណនីរបស់ ជនជាតិចិន។ វិុបសាយ WooYun ជឿជាក់ថា ការលួចចម្លងនេះ កើតឡើង តាម 2 វិធី:
1. អ្នកប្រើប្រាស់ iPhone ដែលបាន ហែកគុក ម៉ាសីុនរបស់ខ្លួនរួច ហើយតំឡើង កម្មវិធីកែកុនប្រព័ន្ធ កូពី ពីប្រភពផ្តេសផ្តាស់
2. ក្រុមការងារ Hacker បានហែកគុក ម៉ាសីុន រួចដំឡើង កម្មវិធីមេរោគ នេះ ក្នុងបំណងមិនល្អ មុននឹង ចែកចាយវា លក់បន្ត ទៅអោយ អ្នកប្រើប្រាស់
 

របៀបការពារខ្លួន:

ដូចនេះ ដើម្បីជៀសវាង ការបាត់បង គណនី iCloud ដែលគេ អាចប្រើ ចាក់សោរម៉ាសីុន របស់យើង ឬលួចប្រើ គណនី របស់យើង ទៅទិញ អីវ៉ាន់ផ្តេសផ្តាស់ ចូរអនុវត្ត តាមជំហានខាងក្រោម:
1. បើមិនចាំបាច់ទេ មិនត្រូវធ្វើការ ហែកគុក នោះទេ ព្រោះបច្ចុប្បន្ន កំណែទំរង់ iOS 8 ឡើងទៅ ទ្រទ្រង់អក្សរ និងឃីប៊តខ្មែរ បានហើយ
2. បើសិនជា ហែកគុក គួរជៀសវាង ដំឡើង កម្មវិធីកែកុន ពីប្រភពផ្តេសផ្តាស់ ពិសេស ប្រភពដែលចែកចាយ កម្មវិធី Pirate ដូចជា ប្រភព sinfuliphone, xsellize, insanlyi…
3. ដាក់ មុខងារត្រួតពិនិត្យគណនី 2 តង់ ឬ 2 Factor Authentication នៅលើ គណនី Apple ID បើសិនជា អ្នក ស្ថិត នៅក្នុងប្រទេស ដែល Apple បើកមុខងារនេះ អោយប្រើ
4. កែសំណួរសុវត្ថិភាព (Security Question) ហើយកត់ត្រាវាទុកចំណាំ ពិសេស សំរាប់អ្នក ដែលជួលអោយ អ្នកដទៃ បង្កើតគណនី Apple ID អោយ
5.បើកមុខងារត្រួតពិនិត្យគណនី 2 តង់ នៅលើ អីុម៉ែលរបស់អ្នក ពិសេស អ្នកដែលប្រើ គណនី Gmail ដើម្បីការពារ អីុម៉ែលរបស់អ្នក ហើយងាយស្រួល ក្នុងការ Reset លេខសំងាត់ Apple ID តាមរយៈ អីុម៉ែល

ត្រង់ចំណុចទី 2 យើងជឿជាក់ ជាបញ្ហាធំបំផុត សំរាប់អ្នកប្រើប្រាស់ នៅប្រទេសយើង ពីព្រោះ អ្នកប្រើប្រាស់ ភាគច្រើន គឺហែកគុក ដើម្បីដំឡើងកម្មវិធី កូពី តែម្តង។ មានមនុស្សភាគតិចណាស់ ដែលទិញប្រើ កម្មវិធីត្រឹមត្រូវ ដែលគេ គិតប្រាក់ បើទោះជា វាមានតំលៃត្រឹម $1 ឬ $2 ក៏ដោយ៕
ប្រភព: WooYun




Loading...

ចូលរួមមតិតាមរយៈ Facebook