Search

[លឺម្តងទៀត] Apple នឹងទាត់ចោលទំហំផ្ទុក 16GB នៅលើ iPhone 6s

iPhone 6s
ដំណឹងថ្មីមួយពី វិុបសាយ M.I.C Gadget បានអះអាងថា ក្រុមហ៊ុន Apple នឹងបង្កើនទំហំផ្ទុកទាបបំផុត សំរាប់ iPhone 6s ពី 16GB ទៅ 32GB។ ប្រភព បានអោយដឹងថា នេះ គឺជា ដំណឹងដែលខ្លួន ទទួលបាន ពីផ្ទៃក្នុង រោងចក្រ Foxconn ដែលកំពុងផលិត ប្រអប់វេចខ្ចប់ iPhone 6s។

ប្រភពផ្ទៃក្នុងនេះ បានអោយដឹងថា សម្បកវេចខ្ចប់ iPhone ម៉ូដែលក្រោយនេះ ឃើញមាន ស្ទីកខើ ដែលសសេរថា 32GB, 64GB និង 128GB ហើយមិនឃើញមាន 16GB នោះទេ។

របាយការណ៍នេះ ហាក់ដូចជា ផ្ទុយគ្នា ជាមួយ ដំណឹងលេចលឺ កាលពីពេលថ្មីៗនេះ ដែលបង្ហាញពី បន្ទៈប៊ត iPhone 6s ដែលមាន ថាសផ្ទុកទិន្នន័យ ក្នុងនោះ 16GB។ ប៉ុន្តែ គេជឿថា បន្ទៈប៊តនេះ អាចជា របស់ iPhone 6s ម៉ូដែលតេស្តសាកល្បង ក៏ថាបាន ទើបវា មានទំហំផ្ទុកតូចបែបនេះ៕
ប្រភព: MIC Gadget




Loading...

ចូលរួមមតិតាមរយៈ Facebook