Search

របៀបផ្តាច់ កាតក្រេឌីត ចេញពី គណនី Apple ID

How-To-Change-Apple-ID-Payment-from-VISA-to-None
សំរាប់ លោកអ្នក ដែលបាន បង្កើត គណនី Apple ID ដោយភ្ជាប់ ការទូទាត់ទិញកម្មវិធី ឬហ្គេម តាមរយៈកាតក្រេឌីត (VISA, Master Card, American Express) ហើយចង់ផ្តាច់ កាតទាំងនោះចេញ ដោយប្តូរការទូទាត់ ទៅជា គ្មានការទូទាត់ “None” វិញ សូមអនុវត្តន៍ តាមជំហានខាងក្រោម:

តំរូវការជាមូលដ្ឋាន:
– កម្មវិធី iTunes (ដោនឡូដ: http://www.apple.com/itunes/)
– ត្រូវមាន​ អីុនធើណែត

 

វិធីអនុវត្តន៍:

1. ជាដំបូង សូមបើកកម្មវិធី iTunes រួចធ្វើការ Sign in បើអ្នក មិនទាន់ធ្វើ ដោយចូលទៅ Account-> Sign in រួចវាយ គណនី Apple ID និង លេខសំងាត់ចូល។ បន្ទាប់មក សូម សូមចុចលើ រូបអាយខន ឈ្មោះ គណនីរបស់អ្នក រួចរើសយក Account Info រួចវាយ គណនី Apple ID និង លេខសំងាត់ចូល។
How-To-Change-Apple-ID-Payment-from-VISA-to-NoneHow-To-Change-Apple-ID-Payment-from-VISA-to-None
How-To-Change-Apple-ID-Payment-from-VISA-to-None

2. ត្រង់កូឡោន Apple ID Summary ជួរ Payment Information សូមចុចលើពាក្យ Edit។
How-To-Change-Apple-ID-Payment-from-VISA-to-None

3. ត្រង់កូឡោន Please select a payment method សូមចុចលើ ពាក្យថា None រួចរំកិលអេក្រង់ចុះក្រោម រួចចុច Done ជាការស្រេច៕
How-To-Change-Apple-ID-Payment-from-VISA-to-NoneHow-To-Change-Apple-ID-Payment-from-VISA-to-None




Loading...

ចូលរួមមតិតាមរយៈ Facebook