Search

[ព័ត៌មានក្តៅ] Saurik ដាក់បញ្ចេញកម្មវិធី Cydia Impactor ដើម្បីសំរួលដល់ ការ Reset លុបទិន្នន័យ ម៉ាសីុន iOS ដែលបានហែកគុករួច

កម្មវិធី format ម៉ាសីុន iPhone Jailbreak រួច
សំរាប់ អ្នកដែលប្រើ ឧបករណ៍ iOS (iPhone, iPod Touch និង iPad) ហើយដែលបាន ធ្វើការ ហែកគុក ឬ Jailbreak រួចរាល់ហើយ គេហាមដាច់ខាត ការធ្វើការ Reset (Format ឬលុបទិន្នន័យទាំងអស់ក្នុង ម៉ាសីុន) ជាដាច់ខាត ព្រោះវា នឹងធ្វើអោយ ម៉ាសីុនជាប់រូបផ្លែប៉ោមរហូត ហៅថា BootLoop។ ពីមុន គេប្រើ វិធី 2 ដើម្បី Reset ម៉ាសីុនដែល ហែកគុករួច៖
1. កម្មវិធី Semi-Restore ឬ iLEX RAT ដើម្បី លុបទិន្នន័យទាំងអស់ ក្នុងម៉ាសីុន ដោយរក្សានូវ កំណែទំរង់ប្រព័ន្ធប្រតិបត្តិការណ៍ បច្ចុប្បន្ន ដដែល
2. ឬ ប្រើកម្មវិធី iTunes អាប់ដេត កំណែទំរង់ប្រតិបត្តិការណ៍ ដើម្បីលុបទិន្នន័យ

ឥឡូវនេះ អ្នកប្រើម៉ាសីុន iOS ដែលបាន ហែកគុករួច លែងបារម្ភរឿង Reset នេះទៀតហើយ ព្រោះលោក Saurik ដែលជា ម្ចាស់របស់ ហាងកម្មវិធីកែកុនប្រព័ន្ធ Cydia បានបង្កើត កម្មវិធីថ្មីមួយឈ្មោះ Cydia Impactor ដែលអាច ធ្វើការ Reset/លុបទិន្នន័យ ទាំងអស់ ក្នុងម៉ាសីុន ហើយនៅតែ អាចរក្សា កំណែទំរង់ប្រព័ន្ធប្រតិបត្តិការណ៍ បច្ចុប្បន្ន ដដែល។ ការធ្វើការ Reset នេះ អាចធ្វើបាន ដោយផ្ទាល់ពីក្នុងទូរស័ព្ទ ដោយមិនចាំបាច់ ប្រើកម្មវិធីលើ កុំព្យូទ័រ នោះទេ តែតំរូវអោយ មានអីុនធើណែត ទើបដំណើរការ។ ក្រោយ Reset ចប់ ម៉ាសីុនអ្នក នឹងដូចនៅពេល ដំឡើងថ្មីដំបូងដែរ ហើយត្រូវការ Activate ម្តងទៀត និង ធ្វើការ ហែកគុក ជាថ្មី បើចង់ប្រើ Cydia។

បចុប្បន្ន កម្មវិធី Cydia Impactor v.0.9.15 ស្ថិតក្នុង ការសាកល្បងនៅឡើយ ហើយទ្រទ្រង់តែ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.3 និង 8.4 ប៉ុណ្ណោះ។ លោកអ្នក អាចដោនឡូដវា ដោយរាវរក នៅក្នុង ហាងកម្មវិធី Cydia៕




Loading...

ចូលរួមមតិតាមរយៈ Facebook