Search

[ព័ត៌មាន] Apple ហ៊ានចុះទុន ថតចំរៀងវីដេអូ អោយអ្នកចំរៀងល្បីៗ ជាថ្នូរព្រមចូលសេវា Apple Music របស់ខ្លួន

Apple-In-House-Music-Video
ដើម្បីយកចិត្តអោយ អ្នកចំរៀងល្បីៗ លក់ចំរៀង ដាច់មុខ នៅលើ សេវាស្ត្រីមបទចំរៀង Apple Music របស់ខ្លួន ក្រុមហ៊ុន Apple ហ៊ានចុះទុន រហូត ស្នើថត ចំរៀងវីដេអូ (Music Video) អោយដល់ តារាចំរៀងល្បីៗ ទាំងនោះ ទៀតផង ដោយរួមមាន បទ “Energy” របស់ សិល្បករ Drake, បទ “Freedom” របស់ លោក Pharrell និងបទ “Phenomenal” របស់ Eminem ជាដើម។ ចំរៀងវីដេអូ ទាំងអស់នេះ សុទ្ធតែថត ដោយក្រុមការងារ Apple ទាំងអស់… នេះបើតាម វិុបសាយ Pitchfork។

ប្រភព បានបន្តទៀតថា ចំរៀងវីដេអូ បន្ទាប់គឺបទ “Matahdatah Scroll 01 Broader Than a Border” របស់ M.I.A ដែលចាប់ផ្តើមថតទាំងពី ខែឧសភា មកម៉្លេះ បានថតចប់សព្វគ្រប់ហើយ ហើយនឹង ចេញផ្សាយ នាថ្ងៃទី 13 ខែកក្កដា នេះ។

គួររំលឹកថា ក្រុមហ៊ុន Apple បានព្យាយាម ទាក់ទាញអ្នកស្តាប់ អោយងាកមកប្រើសេវាស្ត្រីមបទចំរៀង តាមតំរូវការ គ្មានដែនកំណត់របស់ខ្លួន ពី សេវាប្រកួតប្រជែង ដូចជា Spotify និង Tidal ជាដើម តាមរយៈ ការចុះកុងត្រា ផ្តាច់មុខ ជាមួយ អ្នកចំរៀងល្បីៗ ហើយមើលទៅ ពួកគេ បានសំរេចបណ្តើរៗហើយ៕
ប្រភព: Pitchfork




Loading...

ចូលរួមមតិតាមរយៈ Facebook