Search

[ព័ត៌មាន] តេស្តរបស់ GameBench បង្ហាញថា ល្បឿនដំណើរការហ្គេម របស់ iPhone 6 លឿនជាង Galaxy S6 ដល់ទៅ 10%

តេស្តល្បឿនហ្គេម នៅលើ iPhone 6 vs. Samsung Galaxy S6ក្រុមការងារ GameBench បានចុះផ្សាយ របាយការណ៍មួយ ដែលសិក្សាអំពី ល្បឿនហ្គេម របស់ iPhone 6, Samsung Galaxy S6, HTC One M9 និង Google Nexus 6 ដោយប្រើ ហ្គេមក្រាហ្វិកលំដាប់ខ្ពស់ ចំនួន 10។ ពួកគេ បានរកឃើញថា iPhone 6 មានល្បឿនហ្គេម (fps) លឿនជាង បណ្តាស្មាតហ្វូន ដទៃទៀត ដល់ទៅ 10% ហើយ ដំណើរការ ដោយប្រើ ល្បឿនអង្គគណនា និងទំហំអង្គចងចាំ តិចជាង ទៀតផង។

តេស្តល្បឿនហ្គេម នៅលើ iPhone 6 vs. Samsung Galaxy S6
ពួកគេ បានរាយការណ៍ថា iPhone 6 អាចលេងហ្គេមទាំងអស់នោះ ដោយរលូន ជាមួយ Frame Rate ខ្ពស់ ហើយឋេរ និងកំរធ្លាក់ក្រោម 30fps ណាស់។ គួររំលឹកថា នៅពេល ល្បឿន Frame Rate របស់ហ្គេម ធ្លាក់ចុះ ក្រោម 30fps នោះវា នឹងធ្វើអោយ ហ្គេមលេងទៅ ទាក់ៗ។ ចំណែក ស្មាតហ្វូន លំដាប់ទី 2 គឺ Samsung Galaxy S6 តាមពីក្រោយដោយ HTC One M9 និង Nexus 6។

ពួកគេ បានសង្កេតឃើញថា ហ្គេមខ្លះ ដូចជា GTA San Andreas ដែលដើរលើ Galaxy S6 ដំណើរការលើ ទំហំបង្ហាញរូបភាពធំ រហូត 1080p ខណៈដែល iPhone 6 រត់នៅលើ ទំហំបង្ហាញរូបភាពហ្គេម 720p ប៉ុណ្ណោះ។ ប៉ុន្តែ បើពិនិត្យអោយសីុជំរៅ ឃើញថា បើទោះជា S6 រត់លើ ទំហំបង្ហាញរូបភាពធំក៏ដោយ ប៉ុន្តែ អ្នកអភិវឌ្ឍហ្គេម បានទំលាក់ គុណភាពរូបភាព ដើម្បីអោយ ល្បឿន Frame Rate វាឋេរ ខ្ពស់ជាង 30fps។ បើអ្នក ពិនិត្យមើលរូបភាពខាងក្រោម ឃើញថា កង់របស់តួអង្គ នៅលើ iPhone 6 មានភាពលំអិត និងច្បាស់ជាង កង់របស់តួអង្គ នៅលើ Galaxy S6។ ចំណែក នៅលើ ហ្គេម Real Racing វិញ ឃើញថា iPhone 6 និង Galaxy S6 អាចរត់ឋេរ 30fps ប៉ុន្តែ S6 មានបញ្ហារាងញាក់ៗបន្តិច នៅពេល មានឡានច្រើន នៅលើ អេក្រង់។
តេស្តល្បឿនហ្គេម នៅលើ iPhone 6 vs. Samsung Galaxy S6តេស្តល្បឿនហ្គេម នៅលើ iPhone 6 vs. Samsung Galaxy S6

អ្វីដែលធ្វើអោយ ល្បឿនហ្គេម នៅលើ iOS ដើរលឿនជាង នៅលើ Android គឺផ្អែកលើ កត្តា 3: ប្រព័ន្ធប្រតិបត្តិការណ៍ (iOS vs. Android), ទំហំបង្ហាញរូបភាព (720p vs. 1080p) និង កូដដែលទាញប្រើ មុខងារកាតក្រាហ្វិក (iOS metal vs. android OpenGL)៕

ប្រភព: GameBench




Loading...

ចូលរួមមតិតាមរយៈ Facebook