Search

របៀបដំឡើង ពុម្ពអក្សរ San Francisco របស់ នាឡិកាឆ្លាតវៃ Apple Watch មកដាក់លើ iPhone/iPad iOS 8

How-to-install-San-Francisco-Font-on-iOS8
ពុម្ពអក្សរមួយឈ្មោះ San Francisco ដែលជា ពុម្ពអក្សរផ្លូវការ ប្រើនៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ Watch OS របស់ នាឡិកាឆ្លាតវៃ Apple Watch ត្រូវបាន Apple ដាក់អោយប្រើជា ពុម្ពអក្សរផ្លូវការផងដែរ នៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9។ សំរាប់ លោកអ្នក ដែលប្រើ iOS 8 បច្ចុប្បន្ន ហើយចង់ប្រើ ពុម្ពអក្សរដ៏ស្រស់ស្អាតនេះ សូមអនុវត្ត ដូចខាងក្រោម:

តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 8.0 ដល់ 8.4 និង Jailbreak រួចហើយ (មើលវិធី Jailbreak iOS 8.1.3-8.4 ពីទីនេះ: http://wp.me/p1DX6F-43S)
– កម្មវិធី Bytafont 2 ដោនឡូដបានពី Cydia
– កញ្ចប់ San Francisco Font iOS 8 ដោនឡូដបានពី Cydia

 

វិធីអនុវត្តន៍:

1. ដំឡើងកម្មវិធី BytaFont 2: ជាដំបូង សូមបើក កម្មវិធី Cydia-> Search-> រួចវាយពាក្យថា BytaFont 2 នៅក្នុងប្រអប់រាវរក ហើយចុចលើ កញ្ចប់មួយឈ្មោះ BytaFont 2។
How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8

2. ចុច Install-> Confirm ដើម្បីដំឡើង រួចចុចប៊ូតុង Return to Cydia ក្រោយដំឡើងចប់។
How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8

3. ដំឡើងពុម្ពអក្សរ San Francisco: នៅក្នុង កម្មវិធី Cydia ដដែល សូមចុចលើ កូឡោន Sources ដែលនៅខាងក្រោម។ រួចរើសយក Edit-> Add-> នៅក្នុងប្រអប់ប្រភព សូមវាយ http://apt.so/tookdes រួចចុច Add Source-> Return to Cydia ដើម្បីដំឡើង ប្រភពពុម្ពអក្សរ។
How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8

4. នៅក្នុងផ្ទាំង Sources នេះដដែល នោះអ្នក នឹងបានឃើញ ប្រភពថ្មីមួយឈ្មោះ tooktang។ សូមចុចលើ ប្រភពមួយនេះ រួចរើសយក All Packages ហើយរំកិលចុះក្រោម រកមើលកញ្ចប់មួយឈ្មោះ San Francisco iOS8។ ចុចលើវា ហើយរើសយក Install-> Confirm-> Return to Cydia ដើម្បីដំឡើងពុម្ពអក្សរនេះ ចូលក្នុង BytaFont។
How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8
How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8

5. ត្រឡប់មកកាន់ ផ្ទាំង Home Screen វិញ សូមរកមើល អាយខនកម្មវិធីមួយឈ្មោះ BytaFont 2 ហើយចុចលើវា រួចរើសយក Basic-> San Francisco iOS8-> Yes ដើម្បីប្រើពុម្ពអក្សរនេះ ជាពុម្ពអក្សរប្រព័ន្ធ។ ពេលនោះ ម៉ាសីុន របស់អ្នក នឹង Respring ហើយក្រោយ Respring ចប់ អ្នកនឹងបានឃើញ ពុម្ពអក្សរ San Francisco ជាពុម្ពអក្សរប្រព័ន្ធ មិនខាន។
How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8
How-to-install-San-Francisco-Font-on-iOS8
 

វិធីត្រឡប់មកប្រើពុម្ពអក្សរដើម:

6. តែបើសិនជា អ្នកចង់ត្រឡប់មកប្រើ ពុម្ពអក្សរដើមវិញ ជារឿងងាយស្រួលបំផុត។ សូមបើក កម្មវិធី BytaFont 2 រួចចុច Basic-> BytaFont Backup-> Yes ជាការស្រេច៕
How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8How-to-install-San-Francisco-Font-on-iOS8




Loading...

ចូលរួមមតិតាមរយៈ Facebook