Search

[លឺគេថា] iPhone 6s នឹងមាន កាម៉េរាខាងក្រោយកំរិត 12 MP ព្រមទាំងលទ្ធភាព ថតវីដេអូកំរិត 4K

Weibo-iPhone-6s-Documents
រូបភាពប្លង់មួយ ដែលជាគេអះអាងថា ជាឯកសារផ្ទៃក្នុងរបស់ រោងចក្រ Foxconn ត្រូវបាន គេបង្ហោះ នៅលើ បណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន ដោយម្ចាស់គណនីមួយឈ្មោះ KJuma។ ឯកសារនេះ បានបង្ហាញថា iPhone ជំនាន់ក្រោយ ឬ iPhone 6s នឹងបំពាក់ដោយ កាម៉េរាខាងក្រោយ ទំហំ 12 មេហ្គាភិចសែល ហើយមានលទ្ធភាព ថតវីដេអូកំរិត 4K ព្រមជាមួយមុខងារ ថតវីដេអូល្បឿនយឺត លក្ខណៈ Slo-mo 240 FPS ថែមទៀតផង។

ឯកសារ ក៏បានបង្ហាញផងដែរថា iPhone 6s មានលេខកូដហៅថា N66 ចំណែក iPhone 6s Plus មានលេខកូដ ហៅថា N71 ហើយម៉ូដែលទាំងពីរនេះ នឹងមានអង្គចងចាំ ទំហំរហូត 2GB៕
ប្រភព: PhoneArena




Loading...

ចូលរួមមតិតាមរយៈ Facebook