Search

[ព័ត៌មាន] Apple ស្នើសុំ ប៉ាតង់កម្មសិទ្ធបញ្ញាថ្មី ផ្ទេរប្តូរឯកសារ តាមរយៈ ការចាប់ដៃ

ចែករំលែកព័ត៌មាន តាមរយៈ ការចាប់ដៃក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានស្នើសុំ ប៉ាតង់កម្មសិទ្ធបញ្ញា លើបច្ចេកវិទ្យាមួយ ដែលអាច អោយមនុស្ស 2 នាក់ ឬច្រើនជាងនេះ ផ្ទេរប្តូរព័ត៌មាននៅលើឧបករណ៍របស់គេ តាមរយៈ កាយវិការស្វាគមន៍គ្នាដំបូង ដូចជា ចាប់ដៃ, ទះដៃ Hi5, អោបគ្នា និងអោនក្បាលគោរព បែបជប៉ុនជាដើម។ ប៉ាតង់នេះ ត្រូវបាន គេដាក់ចំណងជើងថា “ការផ្ទេរប្តូរព័ត៌មាន តាមរយៈកាយវិការ រវាងឧបករណ៍ដែលនៅជិតគ្នា”។ ចំណែក ឧបករណ៍ប្រើ អាចជា ស្មាតហ្វូន ឬឧបករណ៍ពាក់ជាប់ខ្លួន ដូចជា នាឡិកាឆ្លាតវៃ ជាដើម។

ចែករំលែកព័ត៌មាន តាមរយៈ ការចាប់ដៃ

ព័ត៌មានដែលអាចផ្លាស់ប្តូរគ្នាបាន មានដូចជា ព័ត៌មានទំនាក់ទំនង រួមមាន ឈ្មោះ, លេខទូរស័ព្ទនិង អីុម៉ែល ជាដើម។ អ្នកប្រើប្រាស់ អាចកំណត់ថា ខ្លួន ជាអ្នកទទួលព័ត៌មាន, ជាអ្នកផ្ញើព័ត៌មាន ឬទាំងពីរ ហើយគេ ក៏អាចកំណត់បានថា តើព័ត៌មានអ្វីខ្លះ ដែលចង់ចែករំលែក។

គួររំលឹកថា បច្ចេកស្រដៀងនេះ មានរួចទៅហើយ គឺជារបស់ក្រុមហ៊ុន Bump ប៉ុន្តែ Bump ត្រូវការអោយ អ្នកប្រើប្រាស់ យកឧបករណ៍ដាក់ប៉ះគ្នា ទើបដំណើរការបាន៕
ប្រភព: patentscope




Loading...

ចូលរួមមតិតាមរយៈ Facebook