Search

[ព័ត៌មាន] អ្នកអភិវឌ្ឍ បង្កើតវិធី ទំលាក់ iPad 2 និង iPhone 4s ទៅកំណែទំរង់ចាស់ 6.1.3

Downgrade iPhone 4s iOS 7/8 to iOS 6.1.3
សំរាប់អ្នកដែលមាន iPad 2 ឬ iPhone 4s ហើយចង់ទំលាក់ កំណែទំរង់បច្ចុប្បន្ន ទៅកាន់ កំណែទំរង់ចាស់ iOS 6.1.3 មិនថា ដោយហេតុផលណា (ម៉ាសីុនដើរយឺត ឬចង់ប្រើ OS ចាស់…) ឥឡូវអាចធ្វើបានហើយ។ អ្នកអភិវឌ្ឍកូដម្នាក់ឈ្មោះ TihmStar បានបង្ហោះ កម្មវិធីមួយឈ្មោះ odysseusOTA ព្រមទាំងវីដេអូ ដែលមានបង្ហាញពី របៀបទំលាក់ តាមជំហានមួយៗ នៅលើ ទំព័រ Youtube របស់គាត់។


គាត់ប្រាប់ថា បច្ចុប្បន្ន គាត់បាន បង្ហោះតែឯកសារ bundle iPhone 4s សំរាប់ការទំលាក់នេះប៉ុណ្ណោះ ហើយសំរាប់ iPad 2 នឹងបង្ហោះនៅពេលក្រោយ។ ដើម្បីអាច ទំលាក់ទៅកំណែទំរង់ចាស់បាន អ្នកប្រើប្រាស់ត្រូវមាន:
1. ឧបករណ៍ iPhone 4s ដែល Jailbreak រួចហើយ (កំណែទំរង់ខ្ពស់ប៉ុណ្ណាក៏បានដែរ)
2. ឯកសារទំលាក់ odysseusOTA ដោនឡូដពីក្រោមប្រអប់ Description នៅក្រោម វីដេអូយូធូបគាត់ (https://www.youtube.com/watch?t=47&v=Wo7mGdMcjxw)
3. ឯកសារដំឡើងដើម iOS 6.1.3 (ដោនឡូដពី: http://appldnld.apple.com/iOS6.1/091-2611.20130319.Fr54r/iPhone4,1_6.1.3_10B329_Restore.ipsw)
4. ម៉ាសីុន Mac

ប្រភព: Youtube Channeel – TihmStar/




Loading...

ចូលរួមមតិតាមរយៈ Facebook