Search

ក្រុម TaiG ដាក់កញ្ចប់ TaiG 8.1.3-8.x Untether ក្នុង Cydia អោយអាប់ដេត

វិធីអាប់ដេត TaiG 8.1.3-8.x Untetherសំរាប់ អ្នកដែលមាន បញ្ហាដូចជា បាត់អាយខនកម្មវិធី, មិនអាចដំឡើងកម្មវិធីកែកុនប្រព័ន្ធ ឬបើកបិទ Cydia គាំងម៉ាសីុនជាដើម ឥឡូវនេះ ក្រុមបំបែកកូដចិន TaiG បានសំរេច បង្ហោះកញ្ចប់អាប់ដេត កម្មវិធី TaiG 8.1.3-8.3 Untether របស់ខ្លួន នៅលើ ហាងកម្មវិធីកែកុនប្រព័ន្ធ Cydia ហើយ ដើម្បីដោះស្រាយ បញ្ហា ដែលបាន រៀបរាប់ខាងលើ។
ដើម្បីអាប់ដេត ជាដំបូងសូមបើកកម្មវិធី Cydia ហើយអោយវាលោត មួយសន្ទុះ នោះវា នឹងចេញសារ Essential Upgrade សូមចុចលើពាក្យ Upgrade Essential។

តែបើមិនចេញសារនេះទេ សូមចូលទៅ Changes ហើយត្រង់ប្រអប់ Available Upgrades រកមើលតើឃើញមានកញ្ចប់មួយឈ្មោះ TaiG 8.1.3-8.x Untether ទេ។ បើមិនមាន សូមចុចប៊ូតុង Refresh រហូតទាល់តែវាមាន។ ក្នុងករណីឃើញកញ្ចប់នេះ សូមចុចលើប៊ូតុង Upgrade-> Confirm-> Reboot Device ដើម្បីធ្វើការ Restart ម៉ាសីុន និងធ្វើអោយ ការអាប់ដេត មានប្រសិទ្ធភាព៕
វិធីអាប់ដេត TaiG 8.1.3-8.x Untetherវិធីអាប់ដេត TaiG 8.1.3-8.x Untetherវិធីអាប់ដេត TaiG 8.1.3-8.x Untetherវិធីអាប់ដេត TaiG 8.1.3-8.x Untether




Loading...

ចូលរួមមតិតាមរយៈ Facebook