Search

[ព័ត៌មាន] Saurik បញ្ចេញ Cydia 1.1.18 ដោះស្រាយ បញ្ហាបើក Cydia គាំង និងនិយាយពីរឿង អាប់ដេត Cydia Substract

Cydia-1.1.18 fix iOS 8.3លោក Saurik ដែលជា ម្ចាស់របស់ ហាងកម្មវិធីកែកុនប្រព័ន្ធ Cydia កាលពីពេលថ្មីៗនេះ បានអាប់ដេត កម្មវិធី Cydia របស់ខ្លួន អោយទៅ កំណែទំរង់ 1.1.18 ដើម្បី ដោះស្រាយ បញ្ហា Cydia គាំង ពេលអ្នកប្រើប្រាស់ បិទវាតាម មុខងារ Task Switcher ហើយធ្វើអោយ គាំងម៉ាសីុន។
ដើម្បីអាប់ដេតវា អ្នកប្រើប្រាស់ ត្រូវបើក កម្មវិធី Cydia រួចចុច កូឡោន Changes ដែលនៅផ្នែកខាងក្រោម រួចចុច ប៊ូតុង Refresh។ នៅពេលដែលវា លោតផ្ទាំងសារ Essential Upgrade សូមរើសយក Upgrade Essential-> Confirm ដើម្បីអាប់ដេត។

Cydia update and Cydia Substract on iOS 8.3Cydia update and Cydia Substract on iOS 8.3Cydia update and Cydia Substract on iOS 8.3Cydia update and Cydia Substract on iOS 8.3
Cydia update and Cydia Substract on iOS 8.3Cydia update and Cydia Substract on iOS 8.3

សំរាប់រឿងទាក់ទងនឹង Cydia Substract ដែលជា កម្មវិធីជំនួយប្រព័ន្ធ ចាំបាច់ ដើម្បីអោយ កម្មវិធីកែកុនប្រព័ន្ធ (Tweaks) ផ្សេងទៀត ដំណើរការលើ iOS 8.3 បាន លោក Saurik បានអោយដឹងថា ខ្លួន គិតថា មិនចាំបាច់ ក្នុងការ អាប់ដេតវាទេ ព្រោះ បញ្ហា មិនស្ថិតនៅលើវា នោះទេ។ វាស្ថិតនៅលើ កម្មវិធី Jailbreak របស់ ក្រុម TaiG ឯណោះទេ។
Cydia Substract fix on iOS 8.3 Jailbreak

Saurik ថា ក្រុម TaiG ត្រូវស្វែងរក វិធី កែកុន Kernel របស់ ប្រព័ន្ធ iOS (Kernel Patch) ទើបអាចដំណើរការ Cydia Substract បាន។ គាត់ បន្តថា TaiG បានសុំអោយគាត់ ជួយរក Kernel Patch ប៉ុន្តែ គាត់ថា ពួកគេ ប្រហែលជា បានរកឃើញ ដោយចៃដន្យ រួចទៅហើយ ហើយ មិនយូរទេ ពួកគេ នឹងចេញ កម្មវិធី TaiG កំណែទំរង់ថ្មី ដែលដំណើរការស្រួលជាមួយ Cydia Substract៕
ប្រភព: Twitter.com/saurik




Loading...

ចូលរួមមតិតាមរយៈ Facebook