Search

[ព័ត៌មាន] Apple កំពុងតេស្ត iPhone ថ្មី ដែលមិនមានប៊ូតុង Home តែមានមុខងារស្កែនក្រយៅដៃ នៅលើអេក្រង់

iPhone with no Home Button
ក្រុមហ៊ុន Apple ត្រូវបានគេ រាយការណ៍មកថា កំពុងតេស្តសាកល្បង ការរចនាម៉ូដ iPhone ថ្មីស្រឡាងមួយ ដែលមិនមាន ប៊ូតុង Home តែមាន អេក្រង់ស្តើងខ្លាំង ដែលបង្កប់មុខងារ ស្កែនក្រយៅដៃលើនោះ… នេះបើតាម ប្រភពពី DigiTimes។ ប្រភព បានបន្តទៀតថា Apple កំពុងអភិវឌ្ឍ ឈីបគ្រប់គ្រងអេក្រង់មួយឈ្មោះ TDDI (Touch and Display Driver Integration) សំរាប់ iPhone របស់ខ្លួន ហើយដែលអាច បំពាក់សិុនស័រស្កែនក្រយៅនៅលើអេក្រង់តែម្តង … នេះបើតាម ដំណឹងដែលពួកគេ ទទួលបានពី ផ្ទៃក្នុងមួយ របស់ ឧស្សាហកម្ម IT នៅតៃវ៉ាន់។

ប្រភព បានអោយដឹងទៀតថា បច្ចេកវិទ្យាថ្មីនេះ អាចអោយ Apple បំបាត់ចោល ប៊ូតុង Home ទាំងស្រុង និងពង្រីកអេក្រង់រហូតដល់ គែម ផ្នែកខាងក្រោម។ ចំណែក មុខងារប៊ូតុង Home វិញ នឹងត្រូវជំនួស ដោយអាយខន នៅលើអេក្រង់ ដូចដែលធ្លាប់ឃើញមានប្រើ នៅលើ ស្មាតហ្វូន Android មួយចំនួន៕
ប្រភព: DigiTimes




Loading...

ចូលរួមមតិតាមរយៈ Facebook