Search

[ព័ត៌មានក្តៅ] ចន្លោះប្រហោង នៅលើ កម្មវិធី អីុម៉ែល របស់ iOS អាចអោយ គេ លួចលេខសំងាត់អ្នកបាន

iOS-Mail.app-inject-kit
លោក Jan Soucek បានរកឃើញ ចន្លោះប្រហោងថ្មីមួយ ទាក់ទងនឹង កម្មវិធីអីុម៉ែល Mail របស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS ដែលអាច អោយគេ លួចដាក់កូដ HTML ដើម្បីអោយ វា លោតជំនួស ខ្លឹមសាររបស់ អីុម៉ែលបាន។ គាត់ បានអោយដឹងថា គាត់ បានរកឃើញ បញ្ហានេះ តាំងពី ខែមករា ឆ្នាំ 2015 មកម៉្លេះ ហើយបាន រាយការណ៍ទៅ Apple ប៉ុន្តែ ពួកគេ ហាក់មិនយកចិត្តទុកដាក់លើរឿងនេះ ហើយ លោករកឃើញថា ចន្លោះបញ្ហានេះ នៅមាន នៅឡើយ នៅលើ iOS 8.1.2 ដល់ 8.3។

គាត់ថា ជាមួយចន្លោះប្រហោងនេះ គេអាច សរសេរកូដ បង្កប់ក្នុង HTML tag ហើយអោយវា លោតចេញជា ទំរង់បំពេញលេខសំងាត់ ដូចជា ទំរង់វាយលេខសំងាត់ iCloud ដើម្បីបញ្ឆោត ជនរងគ្រោះ អោយវាយ លេខសំងាត់។ បន្ទាប់មក នៅពេល ជនរងគ្រោះ ចុច OK នោះវា នឹងលោត ទៅកាន់ វិុបសាយរបស់អ្នកលួចចម្លង ដើម្បីថតចម្លង លេខសំងាត់ ដែលបានវាយ។ គាត់ បានបង្ហោះវីដេអូ បង្ហាញពីចន្លោះប្រហោងនេះ ដើម្បីដាក់សម្ពាធអោយ Apple ប្រញាប់កែវា។

ដើម្បីដោះស្រាយ បញ្ហានេះ ចូរប្រយ័ត្ន នៅពេល ទទួល អីុម៉ែល ពីអ្នកដែលមិនស្គាល់ ហើយចូរចងចាំថា ប្រព័ន្ធ iOS នឹងមិនលោត ទាមទារ អោយវាយ លេខសំងាត់ iCloud ផ្តេសផ្តាស់ នោះទេ។ វាលោតតែ នៅពេល យើង ដោនឡូដកម្មវិធី ឬ នៅពេល យើងចូលទៅ Settings កែប្រែ ការកំណត់ផ្សេងៗ នៅក្នុង មឺុនុយ iCloud ប៉ុណ្ណោះ
ប្រភព: Youtube




Loading...

ចូលរួមមតិតាមរយៈ Facebook