Search

[ព័ត៌មានក្តៅ] ក្រុម Pangu ធ្វើបទបង្ហាញ ពីការ Jailbreak iOS 8.3

pangu-jailbreak-ios-8.3
ក្រុមបំបែកកូដចិន Pangu ដែលជា ម្ចាស់របស់កម្មវិធី Pangu ប្រើ សំរាប់ Jailbreak iOS 8.0-8.1 កាលពីពេលថ្មីៗនេះ បានធ្វើ បទបង្ហាញ ពី ការ Jailbreak iOS 8.3 នៅឯ ព្រឹត្តិការណ៍ MOSEC នាទីក្រុង Shanghai… នេះបើតាម ប្រភពពី Tools4Hack។ ប្រភព បានបន្តអោយដឹងថា គេជឿថា ក្រុម Pangu នឹងទំលាក់ កម្មវិធី Jailbreak iOS 8.3 នៅពេល Apple ដាក់បញ្ចេញ iOS 8.4 ជាសាធារណៈ ដែលទំនងជា អំឡុងខែនេះ ក្រោយព្រឹត្តិការណ៍ WWDC 2015 នាថ្ងៃទី 8 ខាងមុខនេះ។

ios 8.3 jailbreak panguios 8.3 jailbreak pangu

គេ មិនដឹងថា តើ កម្មវិធី Jailbreak iOS 8.3 អាចនឹងដំណើរនៅលើ iOS 8.4 ដែរ ឬយ៉ាងណា នោះទេ? ប៉ុន្តែ បើទោះជា វា មិនត្រូវនឹង iOS 8.4 ក៏យើង នៅមានផ្លូវមួយទៀត ព្រោះ អ្នកបំបែកកូដ i0n1c បានសំរេច ក្នុងការ Jailbreak iOS 8.4 កំណែទំរង់ Beta 1 រួចទៅហើយ៕
ប្រភព: Tools4Hack




Loading...

ចូលរួមមតិតាមរយៈ Facebook