Search

[ដាស់តឿន] បើឃើញមាន សារជាអក្សរអារាប់ ដូចក្នុងរូប ហាមបើកជាដាច់ខាត!

iOS 8 SMS bug_Arabic Power Text
ចន្លោះប្រហោងថ្មីមួយ ត្រូវបាន គេរកឃើញ នៅលើ ប្រព័ន្ធ iOS 8 ទាក់ទងនឹង កម្មវិធីបើកមើល និងផ្ញើសារ Messages ដែលអាចធ្វើអោយ ម៉ាសីុន ដែលទទួលសារនោះ គាំង ហើយ Reboot។ បើតាម សមាជិក reddit ម្នាក់ ឈ្មោះ that_c00l_kid បានអោយដឹងថា បើសិនជា អ្នកណាម្នាក់ ផ្ញើសារ អក្សរ អារ៉ាប់នេះ មកអ្នក ហើយអ្នកបើកមើល នោះ ម៉ាសីុន របស់អ្នក នឹង លោតចូល Safe Mode បើិសិន ជាម៉ាសីុនអ្នក បាន ហែកគុករួច (Jailbreak) តែបើ ម៉ាសីុនអ្នក មិនបាន Jailbreak នោះទេ នោះវា នឹង រលត់ ហើយ Reboot ម៉ាសីុន។ ក្រោយ Reboot បើសិន ជាអ្នក បើក កម្មវិធី Messages នោះវា នឹងលោត បើកមើលសារដដែលនោះ ហើយវា នឹង រលត់ រួច Reboot ទៀត។

that_c00l_kid បានប្រាប់ថា ចន្លោះប្រហោងនេះ នឹងគ្មានប្រសិទ្ធភាព បើសិន ជា អ្នកទទួលសារ កំពុងប្រើ កម្មវិធី Messages បើកមើល ការសន្ទនាកន្លងមក ជាមួយអ្នកផ្ញើ ឬម៉ាសីុន របស់ អ្នកទទួល កំពុងស្ថិតក្នុង Safe Mode។

ដំណោះស្រាយ
ដំណោះស្រាយ បញ្ហានេះ មានពីររបៀបគឺ៖
1. ក្រោយពេល Reboot លោកអ្នក មិនត្រូវបើកកម្មវិធី Messsage នោះទេ ហើយបើកកម្មវិធី Notes រួចសរសេរអ្វីក៏បាន ហើយចុច ប៊ូតុងចែករំលែក ដែលនៅផ្នែកខាងក្រោម កណ្តាលគេ រួចរើសយក Message ហើយវាយ លេខទូរស័ព្ទ អ្នកដែលផ្ញើសារនេះ មកយើង រួចចុច Send។
2. ឬវិធីម៉្យាងទៀត គឺ ចុចប៊ូតុង Home អោយជាប់ ដើម្បីបើក Siri ហើយ និយាយថា “Send Message” បន្ទាប់មក ហៅឈ្មោះអ្នក ដែលផ្ញើមក ឬ បើ Siri ស្តាប់មិនបាន វា នឹងសួរថា “Who Shall I text” សូមរើសយក Other រួច រើសយក ឈ្មោះ អ្នកដែលផ្ញើសារ នេះមក

ដើម្បីការពារកុំអោយ គេផ្ញើសារនេះមកទៀត ជាបណ្តោះអាសន្ន ទំរាំ Apple កែវាបាន សូមបិទ Notification របស់ កម្មវិធី Message ដោយចូលទៅ Settings-> Notifications-> Messages-> Allow Notifications -> OFF។

ចន្លោះប្រហោងនេះ ត្រូវបានគេរកឃើញ នៅលើ iOS 8 ហើយគេ បានរាយការណ៍ ទៅកាន់ វិស្វករ Apple ហើយ៕
ប្រភព: Reddit




Loading...

ចូលរួមមតិតាមរយៈ Facebook