Search

[ព័ត៌មាន] Sony នឹងចំណាយ $376 លានដុល្លារ ដើម្បីអភិវឌ្ឍ សិុនស័រកាម៉េរា ដែលប្រើលើ iPhone

iPhone 6 Camera Specក្រុមហ៊ុន Sony នឹងចំណាយលុយប្រមាណ $376 លានដុល្លារ ដើម្បីអភិវឌ្ឍ សិុនស័រកាម៉េរា ដែលប្រើលើស្មាតហ្វូន បច្ចុប្បន្ន ហើយនេះ មានន័យថា កាម៉េរានៅលើ iPhone/iPad របស់លោកអ្នក នឹងកាន់តែថតរូប បានល្អជាងមុន ព្រោះ Sony គឺជា អ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់ កាម៉េរា អោយ Apple… នេះបើតាម ប្រភពពី Bloomberg។

គួររំលឹកថា កាម៉េរាខាងក្រោយ របស់ iPhone 6/6+ បច្ចុប្បន្ន មានសិុនស័រទំហំ 8 មេហ្គាភិចសែល, កែវម៉ាសីុនថត f/2.2, មុខងារ Focus Pixel ដែលធ្វើអោយ ការចាប់អូតូហ្វ័រខឺស មានល្បឿនលឿន និងមុខងារកាត់បន្ថយ រំញ័ររូបភាព បែបអ៊ុបទីកខល (មានតែនៅលើ iPhone 6+)។ បើធៀបនឹង កាម៉េរារបស់គូរប្រកួតប្រជែង ឃើញថា វាមានទំហំសិុនស័រតូចជាង ខណៈដែល ស្មាតហ្វូន Android ថ្នាក់ខ្ពស់បច្ចុប្បន្ន មានកាម៉េរា ទំហំ រហូត 12 ទៅ 18 មេហ្គាភិចសែល ទៅហើយ៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook