Search

[ព័ត៌មាន] អ្នកវិភាគល្បីឈ្មោះ Ming-Chi Kuo ថា iPhone ជំនាន់ក្រោយ មានឈ្មោះថា “iPhone 7”

iPhone7-Force-Touch
អ្នកវិភាគល្បីឈ្មោះ Ming-Chi Kuo របស់ ក្រុមហ៊ុនហិរញ្ញវត្ថុ KGI កាលពីពេលថ្មីៗនេះ បានអះអាងថា Apple ទំនងជា ដាក់ឈ្មោះ iPhone ជំនាន់ក្រោយថាជា “iPhone 7” ជាជាង “iPhone 6S” ដែលមនុស្សជាច្រើន បានរំពឹងទុក។ ការដូរឈ្មោះនេះ​ គឺដោយសារតែ មានមុខងារថ្មីមួួយ គឺ “Force Touch” នឹងត្រូវបានបញ្ចូល ទៅក្នុងការបញ្ជារប្រើ លើអេក្រង់។ គួររំលឹកថា Apple ច្រើន បន្ថែមកន្ទុយ S ទៅឈ្មោះ ផលិតផលថ្មី នៅពេល មិនមានការផ្លាស់ប្តូរផ្នែករឹង និងគ្រាន់តែ មានការបង្កើន សមត្ថភាពផ្នែករឹង ដែលមានស្រាប់ នៅក្នុងម៉ាសីុន របស់ ម៉ូដែលមុន ប៉ុណ្ណោះ។ ហើយបើ មានការ បន្ថែមផ្នែករឹងថ្មី ប្លែកពីម៉ូែដលចាស់វិញ នោះ Apple នឹងដាក់ឈ្មោះអោយវា ថ្មីតែម្តង។ ដោយសំអាងលើ ហេតុផលនេះ ទើប Kuo យល់ថា iPhone ជំនាន់ក្រោយ ទំនងមានឈ្មោះ 7 ច្រើនជាង 6S។

មុខងារ Force Touch នេះ​ ត្រូវបាន បង្ហាញខ្លួន ដំបូងឡើយ នៅលើ នាឡិកាឆ្លាតវៃ Apple Watch ដែលវា អាចតាមដាន និងបែងចែកដឹង រវាង ការសង្កត់ធម្មតា និងការសង្កត់ធ្ងន់ នៅលើអេក្រង់ ហើយប្រព័ន្ធប្រតិបត្តិការណ៍ នឹងប្រតិកម្មតប ខុសគ្នា អាស្រ័យលើ ទម្ងន់សង្កត់នេះ។

Kuo បានបន្តអោយដឹងថា ប៉ុន្តែ បច្ចេកវិទ្យាតាមដានការសង្កត់ Force Touch នៅលើ iPhone នេះ នឹងខុសគ្នា បន្តិចពី Force Touch នៅលើ Apple Watch និង Trackpad របស់ MacBook។ Kuo គិតថា មុខងារនេះ នឹងតាមដាន ទំហំ ឬបរិវេណនៃសង្កត់ នៅលើ អេក្រង់ ជាជាង ទម្ងន់នៃការសង្កត់។

ដំណឹងលេចលឺ ទាក់ទងនឹង ការបំពាក់មុខងារ Force Touch នេះ ត្រូវបាន រាយការណ៍ផងដែរពី វិុបសាយល្បីៗ ដូចជា The Wall Street Journal ជាដើម៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook