Search

[ព័ត៌មាន] លេចចេញរូបភាពសម្បកក្រោយ iPhone 6c

iPhone 6c Rearក្រុមហ៊ុនផលិតគ្រឿងបន្លាស់ចិន មួយឈ្មោះ Future Supplier កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាពមួយចំនួនៗ ដែលគេ ជឿថា អាចជា សម្បកជ័រក្រោយរបស់ iPhone ជំនាន់ក្រោយ គឺ iPhone 6c។ សម្បកក្រោយ ម៉ូដែលថ្មីនេះ មានរូបរាងស្រដៀងនឹង សម្បកក្រោយរបស់ iPhone 5c ដែរ តែខុសគ្នាត្រង់ពីរកន្លែង គឺ ត្រង់ភ្លើង Flash របស់ 6c មានចន្លោះមូលរាងទ្រវែង (5c មានចន្លោះមូលធ្លុង) និងបាតក្រោម មានចន្លោះ ឧបាល័រ ទាំងសងខាង (5c មានចន្លោះប្រហោងឧបាល័រ តែម្ខាង)។

iPhone-6c-Rear

បើសង្កេតមើលតាមរយៈរូបភាព សម្បកនេះ ទំនងមានទំហំ 4 អីុង ដូច iPhone 5c មុនដែរ។
iPhone-6c-Rear

គួររំលឹកថា បើតាម ដំណឹងដែលលេចលឺកន្លងមកនេះ បានអោយដឹងថា Apple នឹងប្រកាស iPhone 3 ម៉ូដែលចុងឆ្នាំនេះ។ iPhone 6c នេះ ទំនងជា ម៉ូដែលទាបជាងគេ ដែលនឹងមកជំនួសកន្លែង iPhone 5s នោះហើយ។ ចំណែក 2 ម៉ូដែលទៀត គឺ iPhone 6S និង 6S+ នឹងមកជំនួស ស្រឡាយផលិតផល iPhone 6/6+ បច្ចុប្បន្ន៕
ប្រភព: NoWhereElse.fr




Loading...

ចូលរួមមតិតាមរយៈ Facebook