Search

វិធីដំឡើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.2

Installing-iOS-8.2
សំរាប់ លោកអ្នក ដែលចង់ ដំឡើង ទៅ iOS 8.2 ខាងក្រោមនេះ គឺជា វិធីដំឡើងវា តាមរយៈ កម្មវិធី iTunes។
ចំណាំ: ត្រូវបិទ មុខងារ iCloud និង Find My iPhone មុននឹងដំឡើង ដោយចូលទៅ Settings-> iCloud ->បិទ Find My iPhone ទៅ OFF។

 

តំរូវការជាមូលដ្ឋាន:
– កម្មវិធី iTune: http://www.apple.com/itunes
លីងដោនឡូដ ឯកសារដំឡើង iOS 8.2:
របៀបឆែកមើល ម៉ូដែលកូដ ដើម្បីដោនឡួដ ឯកសារដំឡើង អោយត្រូវ ឧបករណ៍ខ្លួន: http://bit.ly/khModelCode

វិធីដំឡើងទៅកាន់ iOS 8.2:

1. ជាដំបូង សូមដោនឡូដ និងដំឡើង កម្មវិធី iTunes ពីលីងខាងលើ បន្ទាប់មក ដោនឡូដ ឯកសារដំឡើង ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក។ មើលរបៀបឆែកមើល ម៉ូដែលកូដ ឧបករណ៍ ដើម្បីអោយ ដោនឡូដ Firmware អោយត្រូវនឹង ឧបករណ៍របស់យើង: http://bit.ly/khModelCode
បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។
នៅកូឡោនខាងឆ្វេង សូមចុចរូប អាយខន រូប iPhone។ បន្ទាប់មកនៅ រើសយក Summary រួច ចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចសឹុមចុច ប៊ូតុង Restore។ រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង ហើយចុចរើសយក ឯកសារដំឡើងនោះហើយ រួចចុច ប៊ូតុង Open។
Installing-iOS-8.2Installing-iOS-8.2Installing-iOS-8.2

2. ចុចប៊ូតុង Restore ហើយរង់ចាំ ប្រមាណពី 10-30 នាទី ទំរាំ ការដំឡើង បានចប់សព្វគ្រប់។ បន្ទាប់មក iTunes នឹងធ្វើការ Activate ឧបករណ៍របស់អ្នក បើសិនជា អ្នក បានដាក់សីុម នៅក្នុងនោះ។ រួចវា នឹងចេញសារដាក់ថា វា ត្រូវការ អាប់ដេត ការកំណត់ផ្សេងៗរបស់បណ្តាញទូរស័ព្ទ (Update the carrier settings) សូមរើសយក Check។
Installing-iOS-8.2Installing-iOS-8.2Installing-iOS-8.2

3. បន្ទាប់មក នៅលើ iTunes សូមរើសយក Set up as new iPhone បើសិនជា អ្នកចង់បាន iPhone ដែលថ្មីស្រឡាង មិនមាន ឯកសារអ្វីទាំងអស់ ឬ រើសយក Restore from this backup បើសិន ជា អ្នក ចង់ទាញយក ឯកសារចាស់ៗ ដែលអ្នក បានរក្សាទុក កន្លងមក នៅលើ ម៉ាសីុន។ រួចចុច Continue-> Get Started។
Installing-iOS-8.2Installing-iOS-8.2

4. នៅលើ ទូរស័ព្ទ សូួមធ្វើការ អូសលើអេក្រង់ពីឆ្វេងមកស្តាំ ដើម្បីចាប់ផ្តើម ធ្វើការកំណត់ផ្សេងៗ។ បន្ទាប់មក ឡុកចូលទៅកាន់ បណ្តាញ WiFi ណាមួយ ដែលអ្នក ស្គាល់ ឬចុច Next ដើម្បី រំលង។ ត្រង់ផ្ទាំង Location Service សូមរើសយក Enable Location Services។
Installing-iOS-8.2Installing-iOS-8.2Installing-iOS-8.2

5. ត្រង់ផ្ទាំង Apple ID រើសយក:
– Sign In with Your Apple ID បើសិន ជា អ្នកមាន គណនី Apple ID
– Create a Free Apple ID បើសិនជា អ្នក ចង់បង្កើត គណនី Apple ID ថ្មី
– ឬចុចយក Skip This Step បើសិនជា ចង់រំលង ទៅជំហានបន្ទាប់
Installing-iOS-8.2

ក្នុងករណី លោកអ្នក វាយ គណនី Apple ID ចូល នោះវានឹងលោតផ្ទាំង Terms and Conditions។ សូមចុច Agree-> Agree រួចរើសយក Use iCloud ដើម្បីបើក iCloud -> Next។
Installing-iOS-8.2Installing-iOS-8.2Installing-iOS-8.2Installing-iOS-8.2

6. ត្រង់ផ្ទាំង Create a Passcode សូមវាយ លេខសំងាត់ 4 ខ្ទង់ដើម្បីចាក់សោរអេក្រង់ ឬចុច Don’t Add Passcode ដើម្បីរំលង។
Installing-iOS-8.2

7. បើលោកអ្នក បានឡុកចូលគណនី Apple ID កាលពី ជំហានទី 5 នោះវា នឹងធ្វើការ ភ្ជាប់សេវា iMessage និង FaceTime ដោយស្វ័យប្រវត្តិ។ សូមចុច Next ដើម្បីបន្ត។ ត្រង់ iCloud Keychain សូមរើសយក Set Up Later ព្រោះសេវានេះ មិនទាន់ប្រើបានទេ នៅប្រទេសកម្ពុជា។ Keychain គឺជា សេវាចងចាំ លេខសំងាត់ បើកវិុបសាយ ឬសេវាផ្សេងៗ ដោយស្វ័យប្រវត្តិ។
Installing-iOS-8.2Installing-iOS-8.2

8. ចុច Use Siri ដើម្បី បើកមុខងារបញ្ជារដោយប្រើសម្លេង។ ត្រង់ផ្ទាំង Diagnostics រើស Automatically Send ដើម្បីផ្ញើទិន្នន័យ ដែលមានបញ្ហាទៅ Apple ឬ រើសយក Don’t Send បើមិនចង់ផ្ញើ។ ចំណែក ត្រង់ App Analytics គួររើសយក Share with App Developers ដើម្បីផ្ញើទិន្នន័យ គាំង (Crash/Bug Log) ទៅអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីអោយ ពួកគេ បានកែតំរូវបញ្ហា។
Installing-iOS-8.2Installing-iOS-8.2Installing-iOS-8.2Installing-iOS-8.2

9. ក្រោយការកំណត់ចប់សព្វគ្រប់ នោះលោកអ្នក នឹងចូលដល់ ផ្ទាំង Home Screen ដែលនេះ បញ្ជាក់ថា ការដំឡើងទៅកាន់ iOS 8.2 បានជោគជ័យហើយ៕




Loading...

ចូលរួមមតិតាមរយៈ Facebook