Search

[ព័ត៌មាន] Apple ប្រើយុទ្ធសាស្ត្រថ្មី ទិញ iPhone ចាស់ ហើយកែវា លក់ជារបស់មួយទឹក ដើម្បីក្តោបទីផ្សារចិន

Apple China Trade-In Programeចិន កំពុងក្លាយជា ទីផ្សារគោលដៅ របស់ក្រុមហ៊ុន Apple ហើយ ថ្មីៗនេះ Apple បានដាក់ចេញ យុទ្ធសាស្ត្រថ្មី ដើម្បីពង្រីក ការគ្របដណ្តប់របស់ខ្លួន នៅលើ ប្រទេសនេះ។ Apple បានសហការណ៍ជាមួយ FoxConn ដែលជា រោងចក្រផ្គត់ផ្គង់ និងផលិត iPhone/iPad អោយជួយ លក់ iPhone មួយទឹក អោយខ្លួន… នេះបើតាម ប្រភពពី Bloomberg។

ក្រុមហ៊ុន Apple នៅចិន នឹងបង្កើត កម្មវិធីដោះដូរ iPhone ឬហៅថា “Trade-In Program” ដែល អនុញ្ញាតិ អោយ អតិថិជនចិន យក iPhone ម៉ូដែលចាស់ៗ របស់ខ្លួន មកលក់ ជាថ្នូរ នឹង លុយក្រេឌីត សំរាប់ ទិញ ផលិតផលថ្មីៗ របស់ Apple។ ចំណែក iPhone ចាស់ៗ ទាំងនោះ នឹងត្រូវបញ្ជូនទៅអោយ Foxconn ជួសជុល ហើយកែកុន រួចលក់បន្តជា ផលិតផលមួយទឹក នៅលើ វិុបសាយ eFeihu, FLNet និង Taobao របស់ Alibaba។

បើតាម ស្ថិតិរបស់ IDC បានអោយដឹងថា ក្រុមហ៊ុន Apple បានលក់ iPhone នៅចិន ប្រមាណ 46.3 លានគ្រឿង កាលពីឆ្នាំទៅមិញ… កើនឡើង 42% បើធៀបនឹង 2 ឆ្នាំមុន។ ហើយបើធៀបនឹង ការលក់សរុបវិញ និយាយអោយខ្លី ក្នុងចំណោម iPhone 4 គ្រឿងដែល Apple លក់បាន មាន 1 គ្រឿង ត្រូវបានលក់ នៅចិន៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook