Search

[ព័ត៌មាន] iPhone 6s នឹងមកជាមួយ អង្គចងចាំ 2GB ព្រមជាមួយ សីុមកាត Apple

iPhone 6s RAM 2GBiPhone ជំនាន់ក្រោយគឺ iPhone 6s ត្រូវបានគេរាយការណ៍ថា នឹងមាន អង្គចងចាំរហូត 2GB ហើយ អាចនឹងភ្ជាប់មកជាមួយ ជាស្រេចនូវ សីុមកាតរបស់ Apple … នេះបើតាម ប្រភពពី AppleInsider។ AppleInsider ថា ព័ត៌មាននេះ បានមកពី មនុស្សដែលស្និទ្ធនឹង ការចេញគំរោងផលិតផលរបស់ Apple។

ប្រភព បានអោយដឹងថា iPhone 6s នឹងមានទំហំ អង្គចងចាំធំជាង ម៉ូដែលចាស់ iPhone 6/6+ ដល់ទៅ 2 ដង គឺ 2GB ហើយ សីុមកាត Apple ដែលភ្ជាប់មកជាស្រេច ក្នុងប្រអប់ នឹងអាចប្រើ ភ្ជាប់ទៅ បណ្តាញសេវា ទូរស័ព្ទណាមួយ ដោយគ្រាន់ចូលទៅរើស នៅក្នុង Settings តែប៉ុណ្ណោះ។
Apple Sim

គួររំលឹកថា សីុមកាត Apple នេះ ត្រូវបាន បង្ហាញខ្លួន នៅលើ iPad ចុងក្រោយ ហើយអ្នកប្រើប្រាស់ នៅអាមេរិក និងអង់គ្លេស អាចប្រើវា ភ្ជាប់ទៅ បណ្តាញទូរស័ព្ទ ភ្លាមៗ ដោយគ្រាន់តែ ធ្វើការជ្រើសរើស នៅក្នុង Settings ហើយមិនចាំបាច់ ទៅក្រុមហ៊ុន ទិញសីុម នោះទេ។ តែសំរាប់ iPhone វិញ គេមិនទាន់ដឹងថា តើមាន បណ្តាញទូរស័ព្ទ ប៉ុន្មាន ដែលយល់ព្រម ធ្វើដៃគូរ សំរាប់សេវាសីុមកាត Apple នេះនោះទេ ព្រោះ បណ្តាញទូរស័ព្ទមួយចំនួន ដូចជា Verizone នៅអាមេរិក ជាដើម យល់ថា Apple ចង់ធ្វើជា អ្នកកណ្តាល រវាង បណ្តាញទូរស័ព្ទ និងអ្នកប្រើប្រាស់ ហើយខ្លួន អាចនឹងធ្លាក់ក្នុងការ គ្រប់គ្រង របស់ Apple ខ្លាំងឡើង បើបណ្តោយបែបនេះ។

បើដូចសព្វមួយដង iPhone 6s ថ្មី នឹងបង្ហាញមុខ នាខែ កញ្ញា ចុងឆ្នាំនេះ​ ដំណាលគ្នា នឹងប្រព័ន្ធប្រតិបត្តិការណ៍ថ្មីគឺ iOS 9៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook