Search

[ព័ត៌មាន] Ericsson ប្តឹង Apple ថា ល្មើសប៉ាតង់ 4G របស់ខ្លួន នៅលើ iPhone និង iPad

Apple Ericsson 4G Patent Disputeក្រុមហ៊ុន Ericsson បានសំរេចចិត្ត ដាក់ពាក្យប្តឹង ក្រុមហ៊ុន Apple ទៅកាន់តុលាការ ដោយចោទថា Apple បានល្មើសនឹង ប៉ាតង់បច្ចេកវិទ្យា 2G/3G/4G LTE របស់ខ្លួន ដោយយកទៅប្រើខុសច្បាប់ នៅលើ iPhone និង iPad… នេះបើតាម ប្រភពពី Wall Street Journal។ គួររំលឹកថា Apple បានទិញសិទ្ធប្រើប្រាស់ ប៉ាតង់បច្ចេកវិទ្យាបណ្តាញទូរស័ព្ទ របស់ Ericsson តាំងពីឆ្នាំ 2008 មកម៉្លេះ ហើយទើបនឹង ផុតកំណត់ ខែមករា ដើមឆ្នាំ 2015។

បើតាម Ericsson បានអោយដឹងថា ខ្លួន បានព្យាយាម ចរចារបន្ត កិច្ចសន្យានេះ ដោយផ្អែកលើ កុងត្រាចាស់ តែ Apple ប្រកែក ដោយលើកឡើងថា តំលៃប៉ាតង់នេះ វាថ្លៃពេក ហើយថា ទុកសិទ្ធិអោយ តុលាការ កំណត់តំលៃមួយ ដ៏សមរម្យទៅចុះ។

ក្រុមហ៊ុន Ericsson បានដាក់ពាក្យប្តឹងទៅ 2 កន្លែង គឺ នៅតុលាការ ដើម្បីទាមទារថ្លៃប្រើប្រាស់ ប៉ាតង់ មិនស្របច្បាប់ និងទៅកាន់ ក្រសួង ITC ដើម្បីហាមឃាត់ ការលក់ iPhone និង iPad នៅអាមេរិក៕
ប្រភព: WSJ




Loading...

ចូលរួមមតិតាមរយៈ Facebook